ខ្លាំងដៃណាស់រដូវកាលនេះ! អង្គរថៃហ្គឺរ បង្ហាញកីឡាករបរទេសទីប្រាំរបស់ខ្លួនជាយុវជនមកពីប្រេសុីល - TrueID

ខ្លាំងដៃណាស់រដូវកាលនេះ! អង្គរថៃហ្គឺរ បង្ហាញកីឡាករបរទេសទីប្រាំរបស់ខ្លួនជាយុវជនមកពីប្រេសុីល

February 20, 2021

កម្ពុជា៖ ក្លិបបាល់ទាត់អង្គរថៃហ្គឺរ បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយក កីឡាករ Iago Bento  Fernandes មករួមក្រុម ដើម្បីប្រជែងយកពានរង្វាន់ លីគកំំពូលកម្ពុជា នៅក្នុងឆ្នាំ ២០២១ នេះ។    

  កីឡាករ Iago Bento Fernandes
  កីឡាករ Iago Bento Fernandes

កីឡាករ Iago មានវ័យ ២២ឆ្នាំ កម្ពស់ ១.៧ម៉ែត្រ សញ្ជាតិប្រេសុីល ធ្លាប់ជាយុវជនរបស់ក្លិប​ Atletico MG និង Coritiba FC នៃប្រទេសប្រេសុីល​ មុនមកកាន់ប្រទេសកម្ពុជាដោយចូលរួមជាមួយអង្គរថៃហ្គឺរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺ នេះជាលើកទីមួយរបស់ Iago ក្នុងការប្រកបអាជីពបាល់ទាត់នៅតំបន់អាសុី។

 កីឡាករ Iago Bento Fernandes
 កីឡាករ Iago Bento Fernandes

គួរបញ្ជាក់ដែរថា នៅពេលនេះ ក្លិបអង្គរថៃហ្គឺរ បានបំពេញកូតាកីឡាករបរទេសចំនួនប្រាំនាក់រួចរាល់ហើយរួមមាន Iago, Elie Da Cruz Guardiono, Maksim Taleyko, Ata Inia និង Kosuke Uchida៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...