អាចទេ? ដេត ស្រីនាដ អាចជាម្ចាស់មកុដ Miss Grand បន្ត បើTop កំពូលទាំង៥ មិនអាចជាតំណាងកម្ពុជា? - TrueID

អាចទេ? ដេត ស្រីនាដ អាចជាម្ចាស់មកុដ Miss Grand បន្ត បើTop កំពូលទាំង៥ មិនអាចជាតំណាងកម្ពុជា?

January 23, 2021

កម្សាន្ត៖ បន្ទាប់ពីកម្មវិធីMiss GrandCambodia បានបញ្ចាប់ទៅហើយក្តី ហើយបានបន្សល់នូវរឿងរ៉ាវដ៏ស្មុគស្មាញសម្រាប់ក្រុមហ៊ុន មហាហង្ស និង ប្រិយមិត្តអ្នកគាំទ្រ បវរកញ្ញាកម្ពុជា​ ដែលត្រូវទៅតំណាងកម្ពុជា ជំនួស កញ្ញា សេង រដ្ឋា។ មកទល់ពេលបច្ចុប្បន្ននេះ មហាជនខ្មែរកំពុងរង់ចាំមើលការជ្រើសរើសវិវត្តទៅដល់ណាហើយ ក្រោយពី សេង រដ្ឋា កំពុងតែមានក្តីក្តាំងជាមួយក្រុមហ៊ុន មហាហង្ស នោះ។

គួរបញ្ជាក់ថា ថ្ងៃនៃកម្មវិធីប្រលង Miss Grand International នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ ២០២១ខាងមុខនេះ។ ក្នុងនោះដែរ មានបវរកញ្ញាបួនរូបទៀត​ មានដូចជា៖ កញ្ញា លីម សុធាវី  កញ្ញា លីម ជីវលី កញ្ញា វុធ ធីដាវិន និង កញ្ញា សារុំ ចន្ថា ជាដើម។

ប៉ុន្តែ ក្នុងនោះដែរបវរកញ្ញាឯករបស់ Miss GrandCambodia កញ្ញា សេង រដ្ឋា បានប្រកាសដកខ្លួនចេញពីការប្រកួត Miss Grand International ក៏នាំឱ្យមានរះគន់មិនចាស់ដៃពីអ្នកនៅលើបណ្តាញសង្គម Facebook ហើយក៏មានជាការចោទជាសំនួរ៖ តើអ្នកណានឹងទៅជំនួសកញ្ញាទៅចូលរួមក្នុងការប្រកួតMiss GrandInternational នៅប្រទេសថៃនោះ?

ក្រោយពីការប្រកាសដកខ្លួនពីកម្មវិធី Miss Grand International របស់កញ្ញា សេង រដ្ឋា ក៏មានប្រភពព័ត៌មានមួយចំនួនថា បវរកញ្ញារូបនេះ រូបនោះ នឹងទៅតំណាងកម្ពុជាជំនួស បវរកញ្ញាឯក សេង រដ្ឋា។ ប៉ុន្តែ មកទល់ពេលនេះ ក្រុមហ៊ុនមហាហង្ស មិនទាន់ចេញមកបញ្ជាក់ជាផ្លូវការថា តើអ្នកណាដែលនឹងមានសមត្ថភាព និងសម្រស់ដ៏ផូរផង់ នឹងទៅចូលរួមក្នុងកម្មវិធី Miss Grand International តំណាងឱ្យកម្ពុជានៅឡើយទេ។

ហើយក៏មានប្រិយមិត្តអ្នកគាំទ្រមួយចំនួនក៏បានចោទជាសំនួរថាតើអាចទេ កញ្ញា ដេត ស្រីនាដ ដែលជាអតីត Miss Grand Cambodia ឆ្នាំ​២០១៩ ទៅតំណាងកម្ពុជានៅក្នុងកម្មវិធី Miss Grand International?

គួររំលឹកដែរថា កញ្ញា ដេត ស្រីនាដ ក៏មានសម្រស់ស្រស់ស្អាតមិនចាញ់ បវរកញ្ញាឆ្នាំ២០២០​ នេះឡើយ មានទាំងសមត្ថភាពអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ និង មានចំណេះដឹងទូទៅទូលំទូលាយទៀតផង។ ក្រៅពីនោះ ដេតស្រីនាដ​ ថែមទាំងមានសមត្ថភាពចេះរាំរបាំបុរាណខ្មែរ បកស្រាយបទចម្រៀង លេងឧបករណ៍តន្រ្តីនិង ចេះដើរបង្ហាញម៉ូតបានយ៉ាងល្អ។ បើទោះបីជាកញ្ញា មិនបានជាប់ក្នុងការប្រឡង Miss Grand International នៅប្រទេសវ៉េណេស៊ុយអេឡាក៏ដោយ តែយ៉ាងណា ដេត ស្រីនាដ ក៏មានសមត្ថភាព​ និង សាកសក្តិសមអាចជំនួសបវរកញ្ញា សេង រដ្ឋា តំណាងកម្ពុជា ក្នុងការប្រកួត “ Miss GrandInternational” នៅប្រទេសថៃខាងមុខនេះ៕

យ៉ាងណាមិញ ការចោទជាសំណួរ តើអ្នកណានឹងទៅតំណាងកម្ពុជាក្នុងការប្រឡង Miss GrandInternational នៅប្រទេសថៃនឹងទៅជាយ៉ាងណានោះ?  យើងនឹងរង់ចាំមើលទាំងអស់គ្នាណា៕

សូមទស្សនារូបភាពខាងក្រោម៖

អតីត បវរកញ្ញាឯក ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា
អតីត បវរកញ្ញាឯក ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា
អតីត បវរកញ្ញាឯក ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា
អតីត បវរកញ្ញាឯក ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា
អតីត បវរកញ្ញាឯក ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា
អតីត បវរកញ្ញាឯក ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា
អតីត បវរកញ្ញាឯក ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា
អតីត បវរកញ្ញាឯក ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា
អតីត បវរកញ្ញាឯក ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា
អតីត បវរកញ្ញាឯក ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា
បវរកញ្ញា Miss Grand International ២០២០
បវរកញ្ញា Miss Grand International ២០២០
កញ្ញា ដេត ស្រីនាឌ
កញ្ញា ដេត ស្រីនាឌ
កញ្ញា ដេត ស្រីនាឌ
កញ្ញា ដេត ស្រីនាឌ
កញ្ញា ដេត ស្រីនាឌ
កញ្ញា ដេត ស្រីនាឌ
កញ្ញា ដេត ស្រីនាឌ
កញ្ញា ដេត ស្រីនាឌ
កញ្ញា ដេត ស្រីនាឌ
កញ្ញា ដេត ស្រីនាឌ
កញ្ញា ដេត ស្រីនាឌ
កញ្ញា ដេត ស្រីនាឌ
កញ្ញា ដេត ស្រីនាឌ
កញ្ញា ដេត ស្រីនាឌ
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...