អេស៉្បាញ៖ សម្រាប់ការបន្តកុងត្រាថ្មីរវាងកំពូលខ្សែការពារវ័យ៣៤ឆ្នាំ Sergio Ramos ជាមួយក្លិបស្តេចស Real Madrid នៅមិនទាន់មានការយល់ព្រមផ្លូវការណាមួយនៅឡើយទេ ខណៈដែលកុងត្រាចាស់នឹងត្រូវអស់សុពលភាព នៅចុងរដូវកាល២០២០/២១នេះហើយ។
ដោយឡែកបើតាមរបាយការណ៍របស់ទូរទស្សន៍ El Chiringuito បានឲ្យដឹងថា Real Madrid បានយល់ព្រមអនុញ្ញាតិឲ្យ Sergio Ramos ចាកចេញពីក្លិបដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅខាងមុខនេះហើយ។ ក្នុងនោះក្លិប Paris Saint-Germain គឺជាបេក្ខភាពឈានមុខគេដែលអាចយករូបគេចេញពីក្លិបលោក Zinedine Zidane មួយនេះ។ លើសពីនេះ PSG គ្រោងនឹងដាក់សំណើកុងត្រា៣ឆ្នាំ ដោយហ៊ានចាយឲ្យ Ramos ១៥លានអឺរ៉ូក្នុង១រដូវកាល៕
ប្រភព៖ sportsmole