យល់ដឹង៖ ជាការពិត ជីវិតមនុស្សម្នាក់ៗគ្មានអ្នកណាដែល កើតមកសប្បាយ គ្រប់តែពេលនោះទេ តែស្របពេល ជាមួយគ្នានោះ យើងក៏មិនអាចចេះតែដាក់សម្ពាធខ្លាំងឲ្យខ្លួនឯង រហូតដល់បាត់បង់ ភាពជាខ្លួនឯងនោះទេ។
ត្រូវចេះរៀន រីករាយនឹងជីវិត ដែលខ្លួនកំពុងតែមាន ក្នុងពេលបច្ចុប្បន្នពេញចិត្តនឹងសមទ្ធិផល ដែលខ្លួនបានសាងឡើង កុំព្យាយាមប្រៀបធៀប ជីវិតខ្លួនជាមួយអ្នកដទៃប្រៀបធៀបភាពជោគជ័យ ជាមួយអ្នកអស្ចារ្យ ហើយចង់ជោគជ័យភ្លាមៗ ដូចគេនោះ ព្រោះអ្នកក៏មិនដឹងថាមុនពេលដែលគេ អាចទទួលបានជោគជ័យ ដូចថ្ងៃនេះគេក៏ជួបនៅ បញ្ហាច្រើនប៉ុណ្ណានោះដែរ។
ដូច្នេះហើយ ត្រូវរៀនធ្វើចិត្តឲ្យសប្បាយ ការដែលស្មុគស្មាញនិងការដាក់សម្ពាធ ឲ្យខ្លួនឯងខ្លាំងហួសពេក ក៏មិនមែនជា ដំណោះស្រាយឲ្យអ្វីៗល្អប្រសើរឡើងវិញដែរ។ រីករាយនឹងអ្វី គ្រប់យ៉ាងពេលនេះរបស់អ្នកហើយមកស្វែងយល់ ពីគន្លឹះខ្លះដែលអាច ជួយឲ្យ អ្នករីករាយនិង មានអារម្មណ៍បានធូរស្រាលពីទុក្ខកង្វល់ទាំងឡាយបានខ្លះ ផងដែរ៕
សូមទៅយល់ដឹងទាំងអស់គ្នា៖
១. ទទួលយកអ្វីដែលអ្នកមាន
យោងតាម ការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា មនុស្សដែលមានភាពរីករាយមានកម្រិត នៃការរំពឹងទុកនិងក្តីប្រាថ្នា ទៅតាមអ្វីដែលពួកគេ អាចធ្វើវាបានស្របពេលដែលអ្នកដែលគ្មាន ភាពរីករាយមួយចំនួន មិនដែលមើលឃើញ នៅអ្វីដែលពួកគេទទួលបាន។មានមនុស្សជាច្រើន បានចំណាយពេលជាច្រើន របស់ពួកគេទៅលើ ការត្អូញត្អែរ អំពីរឿងដែលបានកើតឡើងទៅលើពួកគេ ប៉ុន្តែនេះជា ការចំណាយពេល និងការព្យាយាម ឥតប្រយោជន៍ទៅវិញ។ដើម្បីអាចរីករាយ ពួកយើងគឺត្រូវតែពេញចិត្ត នៅអ្វីដែលយើងមាន។
២. រីករាយនឹងអ្វីដែលអ្នកធ្វើ
មនុស្សរីករាយ ធ្វើនៅអ្វីដែលពួកគេពេញចិត្តហើយពួកគេពេញចិត្តនិងធ្វើវា... ហើយកុំធ្វើវាព្រោះតែលុយ និងភាពរុងរឿង។មានមនុស្សជាច្រើន ខំប្រឹងប្រែងធ្វើការ រកលុយ ដើម្បីបំពេញ សេចក្តីពេញចិត្តក្នុងក្រុមគ្រួសារនិង តម្រូវការរបស់សុខភាព តែការពិតនោះគឺពួកគេ ពួកគេបាត់បង់សុខភាពនិងគ្រួសារបាត់ទៅហើយ ពេលដែលពួកគេខ្វល់តែពី ការរកលុយតែមួយមុខនោះ។
៣. រស់នៅសម្រាប់ថ្ងៃនេះ
កុំជាប់ផុង នៅក្នុងអតីតកាល ជាមួយនឹងរឿង ដែលបានធ្វើខុសឬកំហុសដែលបាន ធ្វើឲ្យកើតមាន ឡើងពីមុន។ ស្រដៀងគ្នាដែរ កុំព្យាយាមស្រម៉ៃអំពីអ្វីដែលនឹង កើតឡើងក្នុងអនាគត ដែលមិនមាន ឬក៏បារម្ភអំពីអ្វី ដែលមិនទាន់កើតឡើង។រីករាយនឹង ជីវិតរស់នៅបច្ចុប្បន្ន ប្រសិនបើអ្នក មិនអាចរីករាយ នៅថ្ងៃនេះទេតើអ្នកធ្វើដូចម្តេច នឹងអាចធ្វើឲ្យ ថ្ងៃស្អែកល្អប្រសើរជាងនេះ?
៤. ជ្រើសរើសសុភមង្គល
កុំភ័យខ្លាច នឹងថយក្រោយ ឬត្រឡប់ទៅកែប្រែ គោលដៅរបស់អ្នកវិញ។ស្រម៉ៃថាជីវិតប្រៀបដូចជា រឿងមួយដែល អ្នកអាចវិលត្រឡប់ ទៅកែប្រែនិងជួសជុល ជាមួយនឹងដំណើរ ខាងមុខរបស់អ្នកបាន។ នេះគឺជា ប្រភេទនៃភាពឆ្លាតវៃរបស់យើងក្នុងការគិតវិជ្ជមាន និងបើចិត្តឲ្យទូលាយ អ្នកត្រូវធ្វើសកម្មភាព ក្នុងការជ្រើសរើសភាពរីករាយ។
៥.ទំនាក់ទំនង
ពួកយើងទទួលបាន សុភមង្គលពីអ្នកដទៃរួមទាំងការគាំទ្រ ពីមនុស្សដែល នៅជុំវិញខ្លួនយើង។ ចាំថានោះគឺ គ្រាន់តែជាអ្នកដទៃតែអាចធ្វើឲ្យយើងរីករាយ ពួកយើងគឺសុទ្ធតែជា អ្នកដទៃនឹងគ្នា។តាមការស្រាវជ្រាវ បានឲ្យដឹងថា អ្នកដែលរៀបការហើយ គឺមានភាពរីករាយ ជាងអ្នកនៅខ្លួនមួយ។
៦. ធ្វើខ្លួនឲ្យរវល់
ប្រសិនបើ អ្នកចង់រីករាយ ចេញទៅខាងក្រៅ ឲ្យបានច្រើន ផ្សាភ្ជាប់ខ្លួនឯងជាមួយនឹងសង្គម ទទួលយកការអញ្ជើញ ឲ្យទៅញុំាអ្វីនៅខាងក្រៅ ចូលរួមសកម្មភាព សប្បាយៗជាមួយមិត្តភក្តិ ទៅកន្លែងរាំកម្សាន្តជាដើម។ ភាពសកម្ម, រវល់ មនុស្សច្បាស់ជា មានសុខភាពល្អនិងរីករាយ នៅក្នុងសង្គម។
៧. កុំប្រៀបធៀប
ការប្រៀបធៀប ជាមួយអ្នកដទៃ នឹងបំផ្លាញតម្លៃ នៃមហិច្ឆតារបស់អ្នកតែវាអាចនឹងមួយប្រយោជន៍ ប្រសិនបើអ្នកសិក្សា ពីពួកគេទាំងនោះ។ផ្តោតលើគោលដៅ របស់អ្នក ហើយស្រម៉ៃ ដូច្នេះអ្នកអាចពេញចិត្ត ជាមួយមហិច្ឆតារបស់អ្នកហើយសម្រេចវា។
៨. ធ្វើជាខ្លួនឯង
ដូចអ្វីដែល អ្នកមិនគួរ ប្រៀបធៀបខ្លួនឯង ជាមួយអ្នកដទៃដែរវាពិតជាសំខាន់ ក្នុងការដែលមិនចាំបាច់ ខ្វល់អំពីអ្វីដែល អ្នកដទៃគិតមកលើ អ្នកនោះទេគ្រាន់តែស្មោះត្រង់ នឹងខ្លួនឯង ធ្វើជាខ្លួនឯង គឺគ្រប់គ្រាន់ហើយ។មនុស្សដែលរីករាយ ពួកគេគឺតែងតែ បង្ហាញនៅ ចរិតធម្មជាតិ ពិត ។ពួកគេនឹងនិយាយអ្វី ដែលពូកគេគិត និងយល់ឃើញ ដោយមិនខ្វល់ពីការគិត របស់អ្នកដទៃមកលើពួកគេនោះទេ។
៩. ឈប់បារម្ភ
កុំធ្វើឲ្យខ្លួនឯង តឹងតែងពេក។ មនុស្សដែលរីករាយ គេមិនខ្វល់ច្រើនព្រោះពួកគេយល់ឃើញថា៩០ភាគរយ នៃការបារម្ភទាំងនោះ នឹងមិនអាចក្លាយជា ការពិតនោះទេ។
១០. គិតវិជ្ជមាន
មនុស្សដែលរីករាយ ពួកគេមិនដែល គិតខ្វាយខ្វល់ច្រើននោះទេបាវចនារបស់ ពួកគេគឺ លុបចោលនៅបញ្ហា និងអារម្មណ៍មិនល្អ ទាំងអស់នោះ។រៀនគិតបែបសុទិដ្ឋនិយម មនុស្សរីករាយ តែងតែសម្លឹងមើល ទៅផ្នែកដែលមានពន្លឺ។បន្ថែមពីនេះ ការគិតបែបវិជ្ជាមាន ក៏អាចជួយឲ្យយើងម្នាក់ៗ ជៀសវាងពីការធ្លាក់ចូលទៅក្នុងជំងឺផ្លូវចិត្តផងដែរ។