ការប្រកួតក្របខ័ណ្ឌ Premier League កាលពីយប់មិញ ក្រុមមាន់ខ្នាយមាស Tottenham Hotspurs បានលុតលុតក្រុមភ្ញៀវ Arsenal ក្នុងលទ្ធផល២ ទល់នឹង ០ តែគ្រូបង្វឹកក្រុម Spurs លោក Jose Mourinho បែរជាពោលពាក្យសសើរដល់លោក Arteta ទៅវិញ ដែលបានដឹកនាំក្រុមយ៉ាងល្អក្នុងការប្រកួតដ៏ជក់ចិត្តនោះ។
ជ័យជម្នះ ២-០ ក្នុងពានរង្វាន់ Premier League នៅយប់មិញនេះធ្វើឱ្យ Spurs ទទួលបាន៣ពិន្ទុបន្ថែម និងធ្វើឱ្យក្រុមរបស់លោក Jose Mourinho បានឡើងទៅឈរនៅកំពូលតារាងជាថ្មី ដោយមានគ្រាប់បាល់ចំណេញលើសក្រុមគូប្រជែងហង្សក្រហម Liverpool ។
យ៉ាងណាមិញ ក្រោយពីចប់ការប្រកួត លោក Jose បាននិយាយសរសើរដល់លោក Arteta ថាបានដឹកនាំក្រុមកាំភ្លើងធំបានល្អសម្រាប់ការប្រកួតនេះ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្ដទៀតថា Arteta មានបច្ចេកទេស និងយុទ្ធសាស្ត្រល្អក្នុងការលេង ដែលផ្ដល់ផលលំបាកច្រើនដល់ក្រុម Spurs ។ តែយ៉ាងណា ក្រុមយើងអាចធ្វើបានល្អរហូតដល់ចប់ការប្រកួត៕
ប្រភព៖ Dailymail