បរទេស៖ Logan Paul ដែលត្រូវគេស្គាល់ច្បាស់ថាជាតារា YouTube តារាសម្ដែងជនជាតិអាមេរិក កំពុងត្រៀមខ្លួនយ៉ាងពេញទំហឹង ក្នុងការឡើងប្រកួតតទល់ជាមួយនឹង Floyd Mayweather។
បន្ទាប់ពីសម្រាកពីសង្វៀនរយៈពេលជាយូរ ពេលនេះកីឡាករប្រដាល់ដ៏ល្បី Floyd Mayweather បានចេញប្រកាសលើ Instagram ផ្លូវការ ថាខ្លួន និងតារា YouTube ដ៏ល្បី Logan Paul នឹងឡើងសាកកម្លាំងគ្នា ក្នុងកម្មវិធីប្រកួតពិសេសនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខ។
ការប្រកួតនេះកំពុងធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំថ្ងៃនោះមកដល់ ព្រោះវានឹងក្លាយជាព្រឹត្តិការណ៍អស្ចារ្យក្នុងប្រវត្តិសាស្ត្រវាយបុកមួយទៀត។ សម្រាប់ Logan Paul ទោះបីជា តារា YouTube ប៉ុន្តែលោកក៏ធ្លាប់មានប្រវត្តិប្រកួតប្រដាល់ពីមុនដែរ៕