R. Madrid កំពុង​ទាក់ទង​តាម​ផ្ទេរ​​យក​តារា​វ័យ​​ក្មេង​​របស់​​ Salzburg រូបនេះ​នៅខែ​មករា​ខាងមុខ - TrueID

R. Madrid កំពុង​ទាក់ទង​តាម​ផ្ទេរ​​យក​តារា​វ័យ​​ក្មេង​​របស់​​ Salzburg រូបនេះ​នៅខែ​មករា​ខាងមុខ

December 6, 2020

បរទេស៖ លោកគ្រូបង្វឹក Zinedine Zidane ត្រូវបានគេរាយការណ៍មកថាបានទាក់ទងទៅខ្សែប្រយុទ្ធវ័យ២០ឆ្នាំ Dominik Szoboszlai ដោយផ្ទាល់ដើម្បីបញ្ចុះបញ្ចូលរូបគេឲ្យផ្លាស់ចេញពីក្លិប RB Salzburg មកលេងនៅ Real Madrid នៅខែមករាខាងមុខនេះ។

Dominik Szoboszlai
Dominik Szoboszlai

ក្នុងនោះលោក Zidane មានគម្រោងយកខ្សែបម្រើជម្រើសជាតិហុងហ្គារីរូបនេះមកជំនួសតំណែងកីឡាករ Isco ដែលនឹងចាកចេញពីក្លិបនៅពេលដ៏ខ្លីខាងមុខដែរនោះ។ គួរបញ្ជាក់ផងដែរថាក្រៅពី Real Madrid នៅមានក្លិបធំៗ​មួយចំនួនទៀត ដែលកំពុងចង់បានរូបគេទៅរួមក្រុមដូចគ្នា ក្នុងនោះរួមមានក្លិប Arsenal, Liverpool និង Bayern Munich ជាដើម។​

Dominik Szoboszlai
Dominik Szoboszlai

ក្នុងតំណែងជាខ្សែបម្រើ​ Szoboszlai ស៊ុតបានដល់ទៅ៨គ្រាប់ក្នុងការបង្ហាញខ្លួន១៧ប្រកួតកន្លងមកឲ្យក្លិបស្វីស RB Salzburg នៅក្នុងរដូវកាល២០២០/២១នេះ។ ដោយឡែកបើតាមគេហទំព័រ Transfermarkt តារាវ័យក្មេងរូបនេះ​អាច​នឹងមានតម្លៃខ្លួនប្រមាណ២៥លានអឺរ៉ូ (ឬ៣០លានដុល្លារ)៕

Dominik Szoboszlai
Dominik Szoboszlai

ប្រភព៖​ marca

ទាក់ទងជាមួយ:
ការងារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...