អស់បារម្ភរឿងជ្រុះសក់! អនុវត្តន៍តាមវិធីនេះ នឹងជួយកាត់បន្ថយសក់ជ្រុះ និងធ្វើឱ្យសក់ដុះវែងលឿន - TrueID

អស់បារម្ភរឿងជ្រុះសក់! អនុវត្តន៍តាមវិធីនេះ នឹងជួយកាត់បន្ថយសក់ជ្រុះ និងធ្វើឱ្យសក់ដុះវែងលឿន

December 6, 2020

តាមការសង្កេតឃើញថាបច្ចុប្បន្នមានផលិតផលជាច្រើននៅលើទីផ្សារដែលផ្សព្វផ្សាយពីគុណភាពខ្ពស់ ប៉ុន្ដែជាក់ស្ដែង ទោះបីយ៉ាងណាសក់ជ្រុះនៅតែជាបញ្ហាចោទដដែលសម្រាប់បងប្អូនស្រ្ដី។ ពេលនេះ យើងខ្ញុំសូមណែនាំវិធីមួយតាមបែបធម្មជាតិ ដែលងាយស្រួលរកនៅតាមរបងផ្ទះ និងចំណាយតិច។ មុននឹងសរសេរអត្ថបទនេះ យើងក៏ធ្វើការពិសោធន៍ផ្ទាល់ ហើយក៏ទទួលបានផលល្អ ទើបលើកយកមកឡើង ដើម្បីចែករំលែក។ 

 គ្រឿងផ្សំរួមមានប្រទាលកន្ទុយក្រពើ ក្រូចឆ្មា និងប្រេងដូង (ប្រេងដូងអាចរកទិញនៅផ្សារទំនើប ម ឬអាចចំរាញ់ដោយខ្លួនឯង)។

ជំហានទី១​

យកប្រទាលកន្ទុយក្រពើមកកោសឱ្យទៅជាទឹកឱ្យបានពីរស្លាបព្រាបាយ ចិតក្រូចឆ្មាច្របាច់យកទឹកឱ្យបានពីរស្លាបព្រាបាយ និងប្រេងដូងមួយស្លាបព្រាបបាយ។​បន្ទាប់ពីរៀបចំគ្រឿងផ្សំរួចរាល់ យើងត្រូវយកមកដាក់កូនចានលាយចូលគ្នាឱ្យសព្វល្អ។

ជំហានទី២

យកល្បាយដែលលាយហើយនោះមកលាបលើសក់ និងស្បែកក្បាលឱ្យសព្វដោយធ្វើការម៉ាស្សារយៈពេលពីរនាទី។ ទុកប្រហែលមួយម៉ោងបន្ទាប់មកធ្វើការលាងចេញដោយសាប៊ូសក់ធម្មតា។ ពេលកក់សក់រួចយើងនឹងមានអារម្មណ៍ស្រស់ថ្លា ហើយសក់ថែមទាំងរលោងជាងមុន​ សក់ក៏ត្រង់ជាងមុន។ ទទួលលទ្ធផលចាប់ពីរសប្ដាហ៍ឡើងទៅ។

សូមបញ្ជាក់ថា៖ ចូរធ្វើបែបនេះពីរដងក្នុងមួយសប្ដាហ៍៕

ប្រេងដូង (រូបតំណាង)
ប្រេងដូង (រូបតំណាង)
ក្រូចឆ្មា (រូបតំណាង)
ក្រូចឆ្មា (រូបតំណាង)
ក្រូចឆ្មា (រូបតំណាង)
ក្រូចឆ្មា (រូបតំណាង)
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...