ភ្នំពេញ៖ បន្ទាប់ពីផ្ទុះវីដេអូមួយនៅក្នុងបណ្តាញសង្គម Tiktok ដោយមានស្ត្រីម្នាក់ឈ្មោះ ស្រីម៉ុច បានរិះគន់ ព្រមទាំងប្រើពាក្យសម្តីមិនសមរម្យជាច្រើនទៅលើកំពូលតារាចម្រៀងមាស សុខសោភា ថាជាតារាល្បី ប៉ុន្តែចរិតឬកពារ ឈ្លើយ និងរើសអើងជាដើម។
បន្ទាប់ពីលេចវីដេអូនោះចេញមិនបានប៉ុន្មានផង ស្រាប់តែមហាជននិងអ្នកគាំទ្រជាច្រើនរបស់កំពូលតារាចម្រៀង មាស សុខសោភា ពិតជាងឿងឆ្ងល់ពីដំណើរដើមចមនៃរឿងនេះយ៉ាងខ្លាំង។ក្នុងនោះក៏ឃើញមានអ្នកនាង ចន ច័ន្ទលក្ខិណា លោក មាស សុខរតនៈ ព្រមទាំងសិល្បៈករសិល្បៈការិនីមួយចំនួនទៀតក៏បានតបទៅម្ចាស់វីដេអូឈ្មោះស្រីម៉ុច យ៉ាងចាស់ដៃផងដែរ។
យ៉ាងណាមិញស្រាប់តែយប់មិញនេះតារាចម្រៀង មាស សុខសោភា បានក៏បានបង្ហោះសារមួយផ្ញើទៅកាន់អ្នកគាំទ្រនិងមិត្តសិល្បៈករទាំងអស់ ស្របពេលផ្ទុះការរិះគន់ទៅលើអ្នកនាង ដោយសារនោះបានសរសេរយ៉ាងដូច្នេះថា«នាងខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនក៏ដូចជាអ្នកគាំទ្រនាងខ្ញុំនិងបងប្អូនមិត្តសិល្បះករទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសសម្រាប់ការផ្ញើសារបញ្ចេញជាមតិផ្ដល់កំលាំងចិត្តនិងស្រលាញ់នៅអ្វីដែរនាងខ្ញុំមានហើយគាំទ្រនាងខ្ញុំតាំងពីដើមរហូតមក។ស្របពេលមានបញ្ហាផ្ទុះការរិះគន់មកលើនាងខ្ញុំក៏បងប្អូននិងអ្នកគាំទ្រទាំងអស់គ្នាជួយចេញមុខការពារនាងខ្ញុំ។នាងខ្ញុំពិតជាសប្បាយចិត្តនិងត្រេកអរយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រពិតប្រាកដរបស់នាងខ្ញុំ ហើយយល់ពីនាងខ្ញុំនិងយល់ពីតម្លៃនៃសិល្បះ។ជាចុងក្រោយនាងខ្ញុំសូមអរគុណនិងសូមជូនពរពុកម៉ែបងប្អូននិងអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នាជួបតែសេចក្ដីសុខសុភមង្គល និងជៀសឆ្ងាយពីជំងឺកូវីតទាំងអស់គ្នា»៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖