កូរ៉េខាងត្បូង៖ នៅពេលដែលត្រូវប្រកាសពាន 2020 Mnet Asian Music Awards (MAMA) ពួកគេបានធ្វើឱ្យមានកំហុសដោយអចេតនាដោយមិនបានបញ្ចូលរូបរបស់ Jin ទៅក្នុងរូបថតជាក្រុមរបស់ BTS នោះទេ នៅពេលភ្លាមៗដែលអ្នកគាំទ្របានសង្កេតឃើញថារូបនោះមានសមាជិកតែ៦នាក់នោះ ពួកគេក៏ចាប់ផ្តើមនៅមិនសុខភ្លាម។
ហើយភ្លាមនោះក៏មានអ្នកគាំទ្រម្នាក់បានលើកឡើងថា «វាអាចកែបានមុននឹងបណ្តោយឱ្យរូបនោះចេញមក» នេះបើ យោងតាមរូបដែលគេត្រូវបានយកមកអេឌីតនេះ «មើលទៅប្រហែលមកពីទំហំសម្រាប់ដាក់រូបវាតូចពេក ហើយពួកគេ ក៏យករូបដើមដែលមានសមាជិកទាំង៧មកដាក់តែម្តង ខ្ញុំមិនយល់សោះម៉េចបានជាពួកគេគិតថាមិនអី នៅពេលដែល មានតែសមាជិកតែ៦នាក់បែបនេះ?»
ហើយនេះមិនមែនជាលើកទីមួយសម្រាប់ Jin នោះដែរ ព្រោះកាលពីឆ្នាំ ២០១៩ នៅក្នុង VCR របស់ MAMA រូប ភាពរបស់ Jin ក៏មិនត្រូវបានដាក់បញ្ចូលដែរ។
In the main VCR for MAMA 2019, Jin was the only member missing from the final close-up shots of each member. With the release of Memories of 2019 DVD, we now have confirmation that Jin had indeed filmed extensively for the VCR yet his footage was excluded from the final cut. pic.twitter.com/HwaqCLOB0f
— Jin Charts (@JinChartData) August 14, 2020
អ្នកគាំទ្រចាប់ផ្តើមនាំគ្នាបង្ហោះនៅលើបណ្តាញ Twitter ថា “BTS IS 7” ដើម្បីរម្លឹកដល់ MAMA ថា BTS មាន សមាជិកទាំងអស់៧នាក់ ហើយពួកគេក៏ត្រូវការឳ្យ Mnet ចេញមកសូមទោសផងដែរចំពោះកំហុសដដែលៗបែបនេះ ផងដែរ៕
Here. Did it for you. You don't miss any of them. Period. #btsis7
— Muskan⁷ (@Muskan09396625) December 6, 2020
BTS IS 7 @BTS_twt 💜 pic.twitter.com/0wlNybhbOu
ប្រភព៖ ១