រឿងគាប់ជួន! ក្នុងថ្ងៃនេះកីឡាករអាមេរិក៣រូប រកគ្រាប់បាល់ជូនក្លិបរៀងខ្លួន ក្នុងលីគកំពូលអឺរ៉ុបទាំង៣ - TrueID

រឿងគាប់ជួន! ក្នុងថ្ងៃនេះកីឡាករអាមេរិក៣រូប រកគ្រាប់បាល់ជូនក្លិបរៀងខ្លួន ក្នុងលីគកំពូលអឺរ៉ុបទាំង៣

December 6, 2020

អឺរ៉ុប៖ ជាកំណត់ត្រាថ្មីមួយក្នុងប្រវត្តិសាស្ត្រលីគកំពូលល្បីទាំង ៥ នាតំបន់អឺរ៉ុប ដែលកីឡាករសញ្ជាតិសហរដ្ឋអាមេរិក ៣ រូបផ្សេងគ្នា រកគ្រាប់បាល់បានដល់ក្លិបរៀងៗ ខ្លួនក្នុងការប្រកួតប្រចាំលីគរៀងខ្លួនក្នុងថ្ងៃតែមួយ។ 

កីឡាករ Christain Pulisic របស់ក្លិប Chelsea
កីឡាករ Christain Pulisic របស់ក្លិប Chelsea

Premier League: ខ្សែបម្រើប្រយុទ្ធប្រធានក្រុមជម្រើសជាតិសហរដ្ឋអាមេរិក Christain Pulisic ក្នុងការប្រកួតព្រឹកមិញនេះ បានរកគ្រាប់បាល់ចំនួន ១ គ្រាប់ដល់ក្លិបតោខៀវ Chelsea នៅនាទី ៩០+ ទៅហើយ ខណៈលទ្ធផលសរុបបានរួមចំណែកជួយឲ្យក្លិបម្ចាស់កីឡដ្ឋាន Stamford Bridge ខាងលើយកឈ្នះលើភ្ញៀវ Leeds United ៣ ទល់ ១ ដ្បិតមានការនាំមុខដោយក្រុមភ្ញៀវតាំងពីនាទី ៤ ក៏ដោយក្តី។

តាមរយៈលទ្ធផលនេះបានរុញឲ្យក្លិបរហស្សនាមតោខៀវនេះបានរំកិលខ្លួនឡើងទៅឈរកំពូលតារាងក្របខណ្ឌលីគកំពូលអង់គ្លេសជាបណ្តោះអាសន្ន។

កីឡាករ Gio Reyna របស់ក្លិប Borussia Dortmund
កីឡាករ Gio Reyna របស់ក្លិប Borussia Dortmund

Bundesliga: នៅលីគកំពូលអាល្លឺម៉ង់ឯណោះវិញក្លិបយក្សអាល្លឺម៉ង់ Borussia Dortmund បានត្រឹមលទ្ធផល ១ ទល់ ១ ក្នុងនាមជាក្រុមភ្ញៀវនៃការប្រកួតថ្ងៃនេះ។ ការប្រកួតបានបើកការនាំមុខដោយក្រុមម្ចាស់ផ្ទះតាំងពីនាទី ៩ ប៉ុន្តែអាចវាយបកតាមស្មើរវិញបាននៅនាទី ៦០ ដោយកីឡាករសញ្ជាតិអាមេរិក Gio Reyna បន្ទាប់ពីមានការបញ្ចូនបាល់ពីកីឡាករកំពុងឡើងជើង Jadon Sancho ។ 

ក្នុងការភ្លាត់ស្មើរលើកនេះ Borussia Dortmund អាចនឹងធ្លាក់មកឈរលេខរៀងទី ៤ បណ្តោះអាសន្ន ប្រសិនបើការប្រកួតរបស់ Bayer Leverkusen អាចយកជ័យជម្នះក្នុងរាត្រីនេះ។ 

កីឡាករ Weston McKennie របស់ក្លិប Juventus 
កីឡាករ Weston McKennie របស់ក្លិប Juventus 

Serie A: ក្រឡេកទៅមើលនៅក្របខណ្ឌលីគកំពូលអុីតាលីវិញ ក្លិបសេះបង្កង់ Juventus បានយកឈ្នះទៅលើក្លិប Torino ដោយប្រផិតប្រផោយជាមួយលទ្ធផល ២ ទល់ ១ ក្នុងកីឡដ្ឋានខ្លួនឯង។ ក្រុមភ្ញៀវបានបើកការនាំមុខនៅនាទី ៩ ទើបរហូតដល់នាទី ៧៨ និង ៩០ ទៅហើយទើបអាចវាយបករកបាន ៣ ពិន្ទុមកវិញ។ ២ គ្រាប់វាយបកនេះបានកើតឡើងដោយកីឡាករសហរដ្ឋអាមេរិក Weston McKennie និងខ្សែការពារជើងចាស់ Leonardo Bonucci ។ 

បច្ចុប្បន្ន Juventus កំពុងឈរលេខរៀងទី ៣ បណ្តោះអាសន្នក្នុងតារាងលីគ Serie A ប៉ុន្តែអាចនឹងមកត្រឹមលេខរៀងទី ៤ វិញ ប្រសិនបើការប្រកួត Sassuolo មានលទ្ធភាពយកឈ្នះក្នុងរាត្រីនេះលើដៃគូ៕ 

ទាក់ទងជាមួយ:
ការងារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...