ចុម! R. Madrid ត្រៀមវ៉ៃចេញ Vinicius Junior ដើម្បីផ្ទេរយកជម្រើសជាតិបារាំងរូបនេះនៅរដូវក្ដៅខាងមុខ - TrueID

ចុម! R. Madrid ត្រៀមវ៉ៃចេញ Vinicius Junior ដើម្បីផ្ទេរយកជម្រើសជាតិបារាំងរូបនេះនៅរដូវក្ដៅខាងមុខ

January 30, 2021

បរទេស៖ ក្លិបយក្សអេស៉្បាញ Real Madrid អាចនឹងបោះសំណើទៅក្លិប Paris Saint-Germain ដើម្បីផ្ទេរយកខ្សែប្រយុទ្ធជម្រើសជាតិបារាំងវ័យ២២ឆ្នាំ Kylian Mbappe ទៅរួមក្រុមនៅរដូវក្ដៅខាងមុខនេះហើយ។ ដោយឡែកបើតាមគេហទំព័រ Marca បានឲ្យដឹងថា PSG គ្រោងនឹងទាមទារតម្លៃខ្លួន Mbappe ដល់ទៅ១៣៥ លានផោនឯណោះ ខណៈដែលនៅសល់កុងត្រា១៨ខែទៀតជាមួយក្លិបបារាំងមួយនេះ។

Kylian Mbappe
Kylian Mbappe

របាយការណ៍ដូចគ្នានេះដែរបានឲ្យដឹងថាក្លិបលោក Zinedine Zidane កំពុងតែមានគម្រោងដាក់បញ្ជូលកីឡាករ Vinicius Junior ទៅឲ្យក្លិប PSG ក្នុងសំណើផ្ទេរយក Mbappe មករួមក្រុម។ គួរបញ្ជាក់ដែរថានៅក្នុងរដេូវកាលនេះ Vinicius Junior បង្ហាញខ្លួនឲ្យ Real Madrid បានច្រើនគួរសម ពោលចូលលេងបានសរុប២២ប្រកួត ប៉ុន្តែទើបតែរកបាន៣គ្រាប់ប៉ុណ្ណោះ​ ខណៈដែល PSG ក៏កំពុងចាប់អារម្មណ៍ចង់បានរូបគេទៅរួមក្រុមផងដែរ៕

Vinicius Junior
Vinicius Junior

ប្រភព៖​ sportsmole

ទាក់ទងជាមួយ:
ការងារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...