កូននំពាពងទាប្រៃ ទោះមិនមានម៉ាស៊ីនដុតនំ ក៏អាចធ្វើបានដែរ - TrueID

កូននំពាពងទាប្រៃ ទោះមិនមានម៉ាស៊ីនដុតនំ ក៏អាចធ្វើបានដែរ

January 29, 2021

កម្សាន្ត៖នំពាគឺជានំមួយដែលមានមនុស្សជាច្រើនចូលចិត្តញុំា នំពាមានច្រើនប្រភេទច្រើនរសជាតិយើងអាចរកទិញបាននៅផ្សារឬហាងលក់នំពាបាន។ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តស្នូលពងទា យើងអាចធ្វើជាកូននំពាតូចៗដើម្បីស្រួលញុំាបើសិនជាមិនមានម៉ាស៊ីនដុតនំទេ កុំបារម្ភវិធីខាងក្រោមនេះមានរូបមន្តដុតកូននំពាពងទាប្រៃដោយមិនចាំបាច់ប្រើម៉ាស៊ីនដុតនំ៖

គ្រឿងផ្សំ៖

១. ប័រសាប ឬប័រកំប៉ុង ២៥០ក្រាម

២. ពងទាប្រៃ យកពងក្រហម ៨គ្រាប់

៣. ស្ករស ១០០ក្រាម

៤. ម្សៅស្រូវសាឡី ២៥០ក្រាម

៥. ម្សៅខ្សាយ ៣០ក្រាម

៦. ម្សៅពោត ៣០ក្រាម

៧. ពងមាន់ យកពងក្រហម ២គ្រាប់

នំពាពងទាប្រៃ
នំពាពងទាប្រៃ

របៀបធ្វើ៖

១.​ដំបូងត្រូវយកពងទាប្រៃទៅចំហុយឲ្យឆ្អិនជាមុនសិន ហើយយកវាទៅកាត់ជាដុំតូចៗល្មមតាមដែលចង់បាន។បន្ទាប់មកយកប័រសាបដាក់ក្នុងចានក្រឡុកធំមួយ ចាក់ស្ករសចូល លាយចូលគ្នាឲ្យម៉ត់ល្អហើយចាក់ម្សៅស្រូវសាឡីម្សៅខ្សាយ ម្សៅពោត លាយច្របល់ចូលគ្នាឲ្យសព្វសាច់។

នំពាពងទាប្រៃ
នំពាពងទាប្រៃ

២.​យកម្សៅនំនោះមកលុញវាជាមូលហើយសង្កត់សំប៉ែត ដាក់ពងទាប្រៃចូលហើយលុញវាឲ្យជិត។ធ្វើបែបនេះរហូតដល់អស់ម្សៅនំ។

៣​.​ មុននឹងចាប់ដុតនំយើងត្រូវយកឆ្នាំងកម្ដៅបើកភ្លើងតិចៗរយៈពេល៥នាទីជាមុនសិន បន្ទាប់មកយកនំពាដាក់ក្នុងថាសមួយហើយដាក់ចូលក្នុងឆ្នាំងដុតរយៈពេល២០នាទី។

៤. បើសិនជាមានម៉ាស៊ីនដុតនំនៅផ្ទះយើងអាចយកនំពាទៅដុតក្នុងម៉ាស៊ីនដុតនំ កម្ដៅ១៧០អង្សា រយៈពេល២០នាទីបន្ទាប់មកយកនំចេញលាបពងមាន់ពីលើដើម្បីឲ្យចេញពណ៌ក្រហមរលោងស្អាត ហើយដាក់ចូលម៉ាស៊ីនដុត៥នាទីទៀតជាការស្រេច៕

ប្រភព៖ MotherShare

ទាក់ទងជាមួយ:
អាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...