អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានឡើងមកឈរនៅលេខ៦វិញក្នុងតារាងលីកកំពូល Premier League ក្រោយយកឈ្នះក្លិប Crystal Palace ដោយលទ្ធផល៤ទល់នឹង១កាលពីយប់មិញ។ ៤គ្រាប់របស់ Spurs រកបានដោយខ្សែប្រយុទ្ធឆ្នើមទាំង២រូប ពោល Gareth Bale និង Harry Kane រកបានម្នាក់២គ្រាប់។
ក្នុងនោះមួយគ្រាប់របស់ Harry Kane កើតឡើងដោយការបញ្ជូនបាល់ពីសំណាក់ដៃគូដ៏យល់ចិត្តគ្នា Son Heung-min ។ មួយគ្រាប់នេះដែរបានធ្វើឲ្យ Kane និង Son បំបែកកំណត់ត្រាមួយនៅ Premier League ពោលជាដៃគូបង្កើតគ្រាប់បាល់ (ស៊ុត & បញ្ជូន) បានច្រើនជាងគេក្នុងមួយរដូវកាលពោលរកបានដល់ទៅ១៤គ្រាប់ ដែលបានវ៉ាដាច់អតីតតារាឆ្នើម Chris Sutton និង Alan Shearer ដែលធ្លាប់ធ្វើបានឲ្យក្លិប Blackburn Rovers ចំនួន១៣គ្រាប់ កាលពីរដូវកាល១៩៩៤/៩៥ ៕
ប្រភព៖ sportsmole