ក្រមុំហើយ រៀនធ្វើ នំប៉័ងចៀន(French Toast) បែបនេះ ឲ្យ​សង្សារញ៉ាំម្តងទៅ - TrueID

ក្រមុំហើយ រៀនធ្វើ នំប៉័ងចៀន(French Toast) បែបនេះ ឲ្យ​សង្សារញ៉ាំម្តងទៅ

November 12, 2020

កម្សាន្ត៖ នំប៉័ង ក៏ជាប្រភេទអាហារមួយ ដែលមនុស្សជាច្រើន ចូលចិត្តយកមកទទួលទាន ជាពិសេស នំប៉័ងបន្ទះ ដែលតែងតែយកមកធ្វើជា សាំងវិច ទុកញ៉ាំជាអាហារប្រចាំថ្ងៃផងដែរ ប៉ុន្តែម្ដងនេះ អ្នកគ្រប់គ្នា អាចយកប្រភេទនំប៉័ងបន្ទះនេះ ទៅធ្វើជា ប្រភេទនំប៉័ងចៀន (French Toast) បែបនេះ តាមវិធីខាងក្រោម៖ 

នំប៉័ងចៀន (French Toast)
នំប៉័ងចៀន (French Toast)

គ្រឿងផ្សំ៖  នំប៉័ងបន្ទះ      ស៊ុត ២ គ្រាប់     ទឹកដោះគោ ១/៤ ពែង   ស្ករ ១ ស្លាបព្រាកាហ្វេ    Cinnamon ១/៤ ស្លាបព្រាកាហ្វេ   អំបិលបន្តិច   Vanilla Extract បន្តិច     ប័រ     ប្រេងបន្លែ(Vegetable Oil)  

របៀបធ្វើ៖ 

១. យកស៊ុត មកវាយចូលគ្នា ដោយដាក់គ្រឿងផ្សំដូចជា ទឹកដោះគោ   ស្ករ   Cinnamon   អំបិល   និង Vanilla Extract រួចហើយ កូរ និង វាយស៊ុតឲ្យចូលជាមួយនឹងគ្រឿងផ្សំសព្វល្អ

២. ដាក់ខ្ទះក្នុងកម្ដៅល្មម   រួចដាក់  ប្រេងបន្លែ(Vegetable Oil) និង ប័រ បន្តិច   កម្ដៅឲ្យប័ររលាយ  បន្ទាប់មក យកនំប៉័ងបន្ទះ មកជ្រលក់នឹងស៊ុត ដែលវាយមុននេះ ឲ្យសព្វទាំងសងខាង រួចហើយ យកនំប៉័ងទៅដាក់ចៀនក្នុងខ្ទះ រហូតដល់ផ្នែកខាងក្រោម ឡើងពណ៌ក្រហម រួចត្រឡប់វា ទៅចៀនផ្នែកម្ខាងទៀត ដល់ឡើងក្រហម ដូចគ្នា ជាការស្រេច៕ 

ទាក់ទងជាមួយ:
អាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...