អាមេរិក៖ Daniel Laplante បានកើតនៅថ្ងៃទី១៥ ខែឧសភាឆ្នាំ១៩៧០ ក្នុងទីក្រុង Townsend នៃរដ្ឋ Massachusettsរបស់សហរដ្ឋអាមេរិក និងបានទទួលរងនូវការ.រំ.លោ.ភ.បំ.ពា.ន.ផ្លូ.វ.ភេ.ទ រួមទាំង.ផ្លូ.វ.ចិ.ត្ត.កាលពីកុមារភាព ក្រោមស្នាដៃរបស់ឪពុកគាត់ និងបុរសជាច្រើនទៀត។ហើយលុះមកដល់អាយុខ្ទង់វ័យជំទង់ គាត់ក៏ត្រូវបានរស់នៅ ដោយមាន.ជំ.ងឺ.វិ.ក.ល.ច.រិ.ត។
ជាក់ស្ដែង បរិយាកាសនៃជីវិតរបស់ Laplante មានភាពច្របូកច្របល់ជាខ្លាំងខណៈផ្ទះដែលរស់នៅផ្ទាល់ ពោរពេញទៅដោយសំរាម និងរថយន្ដចាស់ៗជាដើម។ហើយគាត់បានសិក្សានៅវិទ្យាល័យ St. Bernard's High School ក្នុងទីក្រុងFitchburg ដែលជាកន្លែងគាត់ត្រូវបានពិពណ៌នាដោយសិស្សៗ និងគ្រូៗថាគាត់ជាមនុស្សឯកោ ចម្លែក គួរឲ្យខ្លាច និងមិនរួសរាយរាក់ទាក់ផងដែរ។
Laplante បានក្លាយខ្លួនជា.ចោ.រ.ប្រចាំសង្កាត់ នៅពេលដែលគាត់មានអាយុ១៥ឆ្នាំនិងតែងតែចូលចិត្តដើរចេញចូលក្នុងព្រៃម្នាក់ឯងណាស់។ហើយគាត់បានចាប់ផ្ដើមទម្លាប់រើរុះអីវ៉ាន់របស់អ្នកជិតខាងជុំវិញផ្ទះដើម្បីបំភ័យអ្នកជិតខាងទៀតផង។ ក្នុងឆ្នាំ១៩៨៦គាត់បានចាប់អារម្មណ៍លើក្មេងស្រីម្នាក់ឈ្មោះថា Tina Bowenអាយុ១៥ឆ្នាំ។ អ្នកទាំងពីរបានស្ថិតក្នុងសាលារៀនតែមួយជាមួយគ្នា ហើយអ្នកទាំងពីរ ក៏បានណាត់ជួបគ្នានាថ្ងៃពិធីបុណ្យEaster ផងដែរ។
Laplante បានស្គាល់ពីផ្ទះរបស់ Tina និងបានព្យាយាម.ល.ង.ប.ន្លា.ច.គ្រួសាររបស់ Tinaជាច្រើនលើកច្រើនសារ ដោយមានថ្ងៃមួយ គាត់បានដឹងថា Tina និងប្អូនស្រីរបស់នាង បានព្យាយាមទាក់ទង.វិ.ញ្ញា.ណ.ម្ដាយរបស់នាង ដែល.ចែ.ក.ឋា.ន.ទៅ ដោយហ្គេមក្ការ Ouija Board។ ហើយគាត់បាន.លួ.ច.ចូលក្នុងផ្ទះ ដោយ.ក្លែ.ង.ខ្លួនធ្វើជា.ខ្មោ.ច ដូចជាចុចប្ដូរប៉ុស្តិ៍ទូរទស្សន៍របស់របរត្រូវបានរៀបចំឡើងវិញឲ្យខុសពីមុន ទឹកដោះគោមានអ្នកផឹក ចោលដបស្រា កាំ.បិ.ត.ខ្ទាស់ជាប់រូបថតលើជញ្ជាំងទុកសាររំខានថារៀបការជាមួយគាត់ភ្លាម និងឲ្យដើររកគាត់ក្នុងបន្ទប់ជាដើម។
តួយ៉ាង លោក Frank Bowen ដែលជាឪពុករបស់ក្មេងស្រី Tina បានយល់ឃើញថា កូនស្រីរបស់លោកកំពុងមានភាពរញ៉េរញ៉ៃជាមួយនឹង Laplante។ លុះនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៨៦ ក្មេងស្រី Tina បានសង្កេតឃើញថាបន្ទប់ទឹកទំនងជាមាននរណាម្នាក់ប្រើប្រាស់ ដូច្នេះលោក Frank បានព្យាយាមរុករកមើលក្នុងផ្ទះដែលជាលទ្ធផល លោក Frank បានឃើញ Laplante កំពុងនៅក្នុងទូរដាក់ខោអាវ ដោយមានគូរមុខ ពាក់អាវធំតាមបែបជនជាតិដើមអាមេរិកពាក់របាំងមុខ Ninja និងមានកាន់ពូថៅ។ បន្ទាប់មក Laplanteបានរុញលោក Frank ចូលក្នុងបន្ទប់មួយមុនពេលរូបគាត់ផ្ទាល់រត់.គេ.ច.ខ្លួន ប៉ុន្ដែមិនបានរត់ទៅណាឆ្ងាយឡើយ គឺនៅក្នុងផ្ទះដដែល។ចំណែកក្មេងស្រី Tina បានផ្លោះតាមបង្អួចនិងប្រញាប់ប្រញាល់រាយការណ៍ទៅកាន់ប៉ូលិស។ ហើយអស់រយៈពេលពីរថ្ងៃក្រោយមក Laplanteត្រូវបានរកឃើញ នៅក្នុងបន្ទប់ក្រោមដី នៃផ្ទះរបស់ក្មេងស្រី Lina។
Laplante ត្រូវបាន.ចា.ប់.ខ្លួ.ន និង.ឃុំ.ខ្លួ.ន.ក្នុងមណ្ឌលមួយកន្លែង រហូតដល់ខែតុលា ឆ្នាំ១៩៨៧ដែលម្ដាយរបស់គាត់បានដាក់បញ្ជាំផ្ទះ ដើម្បីធានាគាត់ចេញមកវិញ ចំនួន១០,០០០ដុល្លារអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ Laplante បានប្រព្រឹត្តបទ.ឧ.ក្រិ.ដ្ឋ.ដ៏អាក្រក់បំផុតរបស់គាត់ម្ដងទៀត ក្នុងរយៈពេលពីរខែក្រោយមក។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៨៧ Laplante បានលួចយក.កាំ.ភ្លើ.ង.ចំនួនពីរដើមពីផ្ទះរបស់អ្នកជិតខាង និងនៅថ្ងៃទី១៦ ខែវិច្ឆិកា គាត់បាន.លួ.ច.ចូលទៅសំងំក្នុងផ្ទះរបស់ស្ត្រីម្នាក់ដែលមានឈ្មោះថា Priscilla Gustafson។
ចំពោះអ្នកស្រី Priscilla មានអាជីពជាគ្រូបង្រៀនសាលាមត្តេយ្យ និងកំពុងមានផ្ទៃពោះខណៈមានកូនប្រុសស្រីចំនួនពីរនាក់ ដែលមានឈ្មោះថា William អាយុ៥ឆ្នាំនិង Abigail អាយុ៧ឆ្នាំ។ ហើយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៨៧ Laplante បានចូលផ្ទះរបស់អ្នកស្រីPriscilla ម្ដងទៀត ជាមួយនឹង.កាំ.ភ្លើ.ង ប៉ុន្ដែអ្នកស្រី Priscilla និងប្ដី ព្រមទាំងកូនៗ មិនបាននៅផ្ទះឡើយ។ យ៉ាងណាមិញ មិនយូរប៉ុន្មានផង អ្នកស្រី Priscillaក៏បានមកដល់ផ្ទះវិញ ជាមួយនឹងកូនប្រុស។ ឃើញដូច្នេះ Laplanteមិនបានរត់.គេ.ច.ខ្លួនទេ ដែលផ្ទុយទៅវិញ គាត់បានប្រឈមមុខនឹងអ្នកស្រី Priscilla ដោយ.កាំ.ភ្លើ.ង និងនាំអ្នកស្រី Priscilla ព្រមទាំងកូនប្រុសរបស់អ្នកស្រី ឡើងទៅកាន់បន្ទប់គេង។
Laplante បានយកកូនប្រុសរបស់អ្នកស្រី Priscilla ដាក់ចូលក្នុងទូរខោអាវ។ បន្ទាប់មក គាត់បាន.ចា.ប់.ចងអ្នកស្រី Priscilla និងយកស្រោមជើងម្ខាងរបស់គាត់ញុ.ក.ចូលក្នុងមាត់របស់អ្នកស្រី Priscilla កុំឲ្យស្រែក ដើម្បី.រំ.លោ.ភ។
ក្រោយពី.រំ.លោ.ភ.រួច Laplante បាន.បា.ញ់.អ្នកស្រី Priscilla ចំនួនពីរគ្រាប់ចំក្បាលដែលបណ្ដាលឲ្យ.ស្លា.ប់.នឹងកន្លែងតែម្ដង។ ចំណែក William កូនប្រុសរបស់អ្នកស្រីវិញត្រូវបាន Laplante ចា.ប់.ចូលក្នុងបន្ទប់ទឹក ហើយ.ចា.ប់.ច្រ.មុ.ជ.ទឹករហូតដល់.ស្លា.ប់.ផងដែរ។
Laplante បម្រុងនឹងចាកចេញពីផ្ទះរបស់អ្នកស្រី Priscillaទៅហើយ ប៉ុន្ដែក៏ស្រាប់តែឃើញ Abigail កូនស្រីរបស់អ្នកស្រី Priscillaត្រឡប់មកផ្ទះវិញ បន្ទាប់ពីចុះពីលើឡានសាលា។ មិនបង្អង់យូរ Laplanteបានស្ទុះទៅ.ចា.ប់ Abigailនិងនាំចូលក្នុងបន្ទប់ទឹក ហើយ.ចា.ប់.ច្រ.មុ.ជ.ទឹករហូតដល់.ស្លា.ប់.ដូចគ្នា។
ក្នុងថ្ងៃដដែល នាពេលល្ងាច Laplante បានបង្ហាញខ្លួនក្នុងថ្ងៃខួបកំណើតក្មួយស្រីរបស់គាត់ដែលហាក់បីដូចជាគ្មានអ្វីកើតឡើងអីចឹង។ ចំណែកលោក Andrew ជាប្ដីរបស់អ្នកស្រីPriscilla វិញ បានព្យាយាមទាក់ទងជាមួយប្រពន្ធតាមរយៈទូរសព្ទដៃដែរហើយគាត់ក៏បានសម្រេចចិត្តធ្វើដំណើរមកផ្ទះ។ ជាលទ្ធផល លោក Andrew បានប្រទះឃើញ.សា.ក.ស.ព.ប្រពន្ធកំពុងដេកផ្កាប់មុខលើពូកនិងប្រញាប់រាយការណ៍ទៅកាន់ប៉ូលិស។ ហើយលោក Andrew មិនមានភាពក្លាហានក្នុងការដើរស្វែងរកកូនទាំងពីរឡើយព្រោះគាត់ភ័យខ្លាចថា ឃើញកូន.ស្លា.ប់.ដោយផ្ទាល់ភ្នែក។
ទន្ទឹមនឹងនេះប៉ូលិសបានបើកការស៊ើបអង្កេត និងរកឃើញស្រោមដៃសើម ដែល Laplante បានប្រើសម្រាប់.ចា.ប់.ក្មេងៗ.ច្រ.មុ.ជ.ទឹក និងអាវមួយផងដែរនៅព្រៃខាងក្រោយផ្ទះរបស់អ្នកស្រី Priscilla។ ហើយសុនខហិតក្លិនបានហិតអាវ និងបានដើរតាមព្រៃទៅដល់ផ្ទះរបស់ Laplante។
ប៉ូលិសបានធ្វើការសាកសួរប៉ុន្ដែដោយសារមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បី.ចា.ប់.ខ្លួន ទើបប៉ូលិសបានគិតថា នឹងវិលត្រឡប់មកវិញម្ដងទៀតនៅថ្ងៃបន្ទាប់។ ប៉ុន្ដែ Laplante មិនបាននៅស្ងៀមដើម្បីរង់ចាំឲ្យប៉ូលិស.ចា.ប់.ខ្លួនគាត់ឡើយ ដែលគាត់បានរត់.គេ.ច.ខ្លួន និងធ្វើឲ្យមានការតាម.ចា.ប់.ខ្លួនដ៏ធំមួយបានកើតឡើង។
នៅថ្ងៃទី០៣ខែធ្នូ ឆ្នាំ១៩៨៧ Laplante ត្រូវបានប្រទះឃើញថាលាក់ខ្លួននៅក្នុងកន្លែង.ចា.ក់.សំរាម និងត្រូវបាន.ចា.ប់.ខ្លួនតែម្ដង។ ហើយគាត់មាន.ទោ.ស.ពី.ប.ទ.ឃា.ត.ក.ម្ម និងត្រូវបាន.កា.ត់.ទោ.ស.ឲ្យជាប់ពន្ធនាគារ៣ជីវិត។ យ៉ាងណាមិញ ក្នុងឆ្នាំ២០១៧Laplante បាន.ប្តឹ.ង.ឧទ្ធរណ៍សម្រាប់ការ.កា.ត់.ទោ.ស.របស់គាត់ ប៉ុន្ដែមិនមានការ.កា.ត់.ទោ.ស.ថ្មីឡើយ។ ហើយគាត់នឹងមានលទ្ធភាពក្នុងការដោះលែង បន្ទាប់ពីរយៈពេល៤៥ឆ្នាំក្រោយពីរកឃើញថា គាត់មានជំងឺវិកលចរិតផងដែរ៕
ប្រភព: wiki / allthatsinteresting
សូមទស្សនារូបភាពខាងក្រោម៖