អ៊ីតាលី៖ អភិជនអ៊ីតាលីម្នាក់ អាយុ៥១ឆ្នាំ បានបើកការតស៊ូច្បាប់ប្រឆាំងនឹងមិត្តស្រីរបស់គាត់ដែលបានព្យាយាមកេងប្រវ័ញ្ចផលប្រយោជន៍ពីគាត់ផ្ទាល់ដើម្បីយករបស់របរថ្លៃៗប្រើប្រាស់។
ជាក់ស្ដែងលោក Giacomo Bonanno di Linguaglossa បានស្គាល់មិត្តស្រីអាយុ៣៩ឆ្នាំ តាំងពីឆ្នាំ២០១៩មកម៉្លេះនៅក្នុងពិធីជប់លៀងអាហារពេលល្ងាច និងទាក់ទងគ្នារហូតឈានដល់ទំនាក់ទំនងស្នេហា ហើយគាត់បាននាំនាងចេញធ្វើដំណើរកម្សាន្តជុំវិញពិភពលោកទៅកាន់ទីកន្លែងល្បីៗរួមមានទីក្រុងឌូបៃ និងកោះម៉ាឌីវជាដើម។
តួយ៉ាងគាត់បានផ្ដល់នូវរថយន្ដម៉ាក Mercedes ដែលមានតម្លៃប្រមាណ៩៤,១០០ដុល្លារអាមេរិកគ្រឿងអលង្ការថ្លៃៗ និងជួលផ្ទះឲ្យស្នាក់នៅតម្លៃប្រមាណ២០,៤០០ដុល្លារអាមេរិកចំកណ្ដាលកណ្ដាលទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលីផ្ទាល់ផងដែរ។
យ៉ាងណាមិញគាត់បានសម្រេចចិត្តដាក់ពាក្យប្ដឹងទៅកាន់មិត្តស្រីកាលពីខែមីនា ឆ្នាំ២០២១កន្លងទៅបន្ទាប់ពីមានការមិនសប្បាយចិត្តកាន់តែខ្លាំងឡើងជាមួយនឹងទំនាក់ទំនងរវាងគ្នា និងចង់បានរបស់របរថ្លៃដែលធ្លាប់ទិញឲ្យយកមកវិញទាំងអស់ខណៈមិត្តស្រីបានចោទប្រកាន់គាត់វិញថា លួចតាមដាននាងទៀតផង។
ទោះជាយ៉ាងណាក៏ដោយកាលពីថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំសកល បុរសជាអភិជនអ៊ីតាលីខាងលើព្រមទាំងមិត្តស្រី បានណាត់ជួបគ្នា ដោយបង្ហាញពីភាពល្អូកល្អើនដាក់គ្នាដដែលហើយគាត់បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក លើកឡើងថា៖
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖