ញាក់! ស្ត្រីតៃវ៉ាន់ ចិញ្ចឹមក្រពើ៦ក្បាល និងប្រលែងក្នុងផ្ទះ ដោយមិនខ្លា.ច.ញញើត - TrueID

ញាក់! ស្ត្រីតៃវ៉ាន់ ចិញ្ចឹមក្រពើ៦ក្បាល និងប្រលែងក្នុងផ្ទះ ដោយមិនខ្លា.ច.ញញើត

May 12, 2022

តៃវ៉ាន់៖ ស្ត្រីម្នាក់ មកពីតៃវ៉ាន់ បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គមនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយនាងបានបង្ហាញពីការចិញ្ចឹមសត្វក្រពើចំនួន៦ក្បាលនិងដាក់ប្រលែងឲ្យដើរយ៉ាងមានសេរីភាពពេញផ្ទះតែម្ដង។

ជាក់ស្ដែង នាង Sashimi ជាមនុស្សស្រលាញ់សត្វ តាំងពីនាងស្ថិតក្នុងវ័យកុមារម៉្លេះដែលនាងធ្លាប់បានចិញ្ចឹមនូវសត្វទន្សាយ កណ្ដុរ និងកំប្រុកជាដើម។ ហើយមានថ្ងៃមួយ នាអំឡុងពេលអាយុ៨ឆ្នាំឪពុករបស់នាង បាននាំនាងទៅកាន់ហាងលក់សត្វចិញ្ចឹមមួយកន្លែង ដែលបណ្ដាលឲ្យនាងបានឃើញសត្វក្រពើមួយក្បាលក្នុងប្រអប់កញ្ចក់ក៏ស្រាប់តែចាប់អារម្មណ៍ភ្លាមៗ ​​​​​​​​​​​​​​​​​​​​​​​​​​និងចង់បានយកមកចិញ្ចឹមផងដែរ។

តួយ៉ាង ក្នុងចំណោមសត្វក្រពើទាំង៦ក្បាល មានមួយក្បាលអាយុ២៤ឆ្នាំ ដែលនាងបានមកដោយឥតគិតថ្លៃក្រោយពីម្ចាស់ដើមរបស់វា បានទទួល.ម.រ.ភាពបាត់ទៅ និងមិនមាននរណាម្នាក់មើលថែ។ ហើយវា តែងតែពាំស្បែកជើងរបស់នាងលេង និងរបស់ផ្សេងៗទៀតជានិច្ចដែលមើលទៅដូចជាសត្វសុនខអីចឹង ខណៈស៊ីតែសាច់ត្រី និង​ស៊ាំ​ជាមួយ​មនុស្ស។

យ៉ាងណាមិញ ចំពោះការចិញ្ចឹមក្រពើនេះ មិនមានអ្វីគួរឲ្យភ័.យ.ខ្លាចសម្រាប់នាងឡើយ ដែលនាងគិតថា ពួកវាទាំងអស់សុទ្ធសឹងតែគួរឲ្យស្រលាញ់៕

ប្រភព: express / khaosod

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...