សំណាងម៉្លេះ ចំណាយតិចសោះ ស្រាប់តែឈ្នះផ្ទះតម្លៃខ្ទង់លានដុល្លារ - TrueID

សំណាងម៉្លេះ ចំណាយតិចសោះ ស្រាប់តែឈ្នះផ្ទះតម្លៃខ្ទង់លានដុល្លារ

October 16, 2022

អង់គ្លេស៖ ប្ដីប្រពន្ធមួយគូ មកពី Leicestershire នៃប្រទេសអង់គ្លេសបានឈ្នះរង្វាន់ផ្ទះដ៏ធំស្កឹមស្កៃមួយខ្នង តម្លៃលានផោន (ប្រមាណ៣,៣៥១,៤៤៧លានដុល្លារអាមេរិក) ពីការចាប់រង្វាន់សប្បុរសធម៌Omaze កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ។

ជាក់ស្ដែង លោក Uttam Parmar ជាប្ដី បានទិញសន្លឹកឆ្នោតផ្សងសំណាងក្នុងចំនួនទឹកប្រាក់២៥ផោនប៉ុណ្ណោះ(ប្រមាណ៣០ដុល្លារអាមេរិក)។ ហើយគាត់ ព្រមទាំងក្រុមគ្រួសារមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានទទួលនូវផ្ទះនេះ ខណៈផ្ទះមានបន្ទប់ចំនួន៤បន្ទប់ បំពាក់នូវគ្រឿងសង្ហារឹមប្រណីតៗនិងហុំព័ទ្ធជុំវិញទៅដោយធម្មជាតិពណ៌បៃតងយ៉ាងស្រស់បំព្រង ត្រជាក់ភ្នែក តាមបែបជនបទ។

តួយ៉ាង ផ្ទះនេះ ត្រូវបានភ្នាក់ងារអចលនវត្ថុក្នុងស្រុកប៉ាន់ស្មានថាវាអាចទទួលបានរហូតដល់១៥,០០០ផោនក្នុងមួយខែ (ប្រមាណ១៦,៧៧០ដុល្លារអាមេរិក។តែទោះបីជាយ៉ាងណាក៏ដោយ លោក Parmar បានដាក់លក់វិញនៅលើទីផ្សារកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដោយសង្ឃឹមថា នឹងបានតម្លៃលើសលានផោនឯណោះ (ប្រមាណ៤,៤៦៨,៦០០ដុល្លារអាមេរិក)៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...