អត់ធ្ងន់ខ្លួនទេ? បុរសវៀតណាម ពាក់មាសដើរពេញផ្លូវ ជារៀងរាល់ថ្ងៃ - TrueID

អត់ធ្ងន់ខ្លួនទេ? បុរសវៀតណាម ពាក់មាសដើរពេញផ្លូវ ជារៀងរាល់ថ្ងៃ

June 8, 2022

វៀតណាម៖ ម្ចាស់តូបលក់អាហារតាមដងផ្លូវជនជាតិវៀតណាមម្នាក់ ត្រូវបានគេស្គាល់ និងចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងគ្រឿងអលង្ការមាសរបស់គាត់ ដែលជារៀងរាល់ថ្ងៃ គាត់បានដើរជុំវិញទីក្រុងហូជីមិញដោយពាក់មាសរហូតដល់៥គីឡូក្រាមឯណោះ នៅលើខ្លួន។

ជាក់ស្ដែង លោក Đỗ Ngọc Thuận អាយុ៣៤ឆ្នាំ បានចាប់ផ្ដើមការទិញមាសមកពាក់តាំងពីពេញវ័យម៉្លេះ និងរាល់ពេលមានមនុស្សម្នាសម្លឹងមើលមកគាត់តាមដងផ្លូវឬឈប់ភ្លើងស្កុបម្ដងៗបានជម្រុញទឹកចិត្តរបស់គាត់ឲ្យកាន់តែចង់ទិញនូវគ្រឿងអលង្ការបន្ថែមទៀតផងដែរ។ហើយនៅពេលគាត់បើកតូបលក់អាហារតាមផ្លូវគាត់បានប្រើប្រាស់គ្រឿងអលង្ការដើម្បីទាក់ទាញភ្ញៀវឲ្យចូលទទួលទាននិងការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម ដែលជាលទ្ធផល គាត់ទទួលបានជោគជ័យកាន់តែខ្លាំងចំពោះអាជីវកម្មរបស់គាត់។

តួយ៉ាង សព្វថ្ងៃនេះ គាត់មានចិញ្ចៀនមាសសរុបចំនួន១០វង់ កងដៃមាសចំនួន៣០កង និងខ្សែកក្រាស់ៗជាងដប់ខ្សែ ដែលគាត់ពាក់គ្រប់ពេលចេញទៅខាងក្រៅមិនថាសម្រាប់ដើរលេង ឬទៅកន្លែងលក់ដូរ ខណៈក្រវិលធំៗ ខ្សែកជើងនិងចិញ្ចៀនម្រាមជើងជាដើម។

យ៉ាងណាមិញ ទន្ទឹមនឹងការចាប់អារម្មណ៍ ក៏មានមតិរិះគន់ផងដែរ ដែល.ចោ.ទ.ប្រ.កា.ន់.គាត់ថា ពាក់គ្រឿងអលង្ការ.ក្លែ.ង.ក្លា.យ។ ហើយប្រសិបើនរណាម្នាក់ អាចបង្ហាញថាវាជារឿងពិតគាត់នឹងបញ្ឈប់ទម្លាប់ពាក់គ្រឿងអលង្ការភ្លាមៗ តែបើ.ចោ.ទ.ប្រ.កា.ន់.គាត់ខុសវិញនឹងត្រូវបង់ប្រាក់ជូនគាត់ចំនួនលានដុង (ប្រមាណ២១៥ដុល្លារអាមេរិក)។

ចាប់តាំងពីការពាក់គ្រឿងអលង្ការអស់រយៈពេលជាច្រើនឆ្នាំមក គិតពីឆ្នាំ២០០៨ គឺគាត់ត្រូវបាន.ចោ.រ.ប្ល.ន់.ចំនួនពីរដងប៉ុណ្ណោះ ដែលលើកទីមួយមានមនុស្សមួយក្រុមដើរតាម និងលើកទីពីរ នៅពេលគាត់កំពុងបើកឡានដោយមានឡានមួយគ្រឿងទៀត ប្រាប់ឲ្យគាត់ឈរ និងបន្លំខ្លួនធ្វើជាប៉ូលិសស្នើសុំឆែកឯកសារ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...