អាមេរិក៖ កាលពីថ្មីៗនេះ សេតវិមាន និង TSAដែលគ្រប់គ្រងអ្នកដំណើរនៅអាកាសយានដ្ឋាននិយាយថាពួកគេ នឹងមិនជំទាស់លើសេចក្តីសម្រេចរបស់ចៅក្រម Mizelle ឡើយដូច្នេះមានន័យថា អាណត្តិនៃការពាក់ម៉ាស់ការពារពីជំ.ងឺ.កូវីដ-១៩ ត្រូវបានបញ្ចប់ជាផ្លូវការហើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍និងអាកាសយានដ្ឋាននីមួយៗអាចបន្តអនុវត្តវាបាន ប្រសិនបើពួកគេមើលឃើញថាសមរម្យទោះបីជារហូតមកដល់ពេលនេះក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិកបានជ្រើសរើសលុបចោលច្បាប់ពាក់ម៉ាស់ក៏ដោយ ដោយមានអ្នកដំណើរ បានថតវីដេអូដើម្បីផ្ដិតយកសកម្មភាពរីករាយជាមួយនឹងដំណឹងនេះ។ ប៉ុន្តែមនុស្សជាច្រើនទៀតបានសម្តែងការខឹងសម្បារដោយលើកឡើងថា សុខភាពរបស់កុមារដែលនៅក្មេងពេកមិនត្រូវបានចាក់វ៉ាក់សាំងគឺមានហានិភ័យហើយថែមទាំងបានប្តេជ្ញាធ្វើពហិការមិនឲ្យឡើងយន្តហោះទៀតផង ខណៈអ្នកផ្សេងទៀត បានអំពាវនាវឲ្យក្រុមហ៊ុនអាកាសចរណ៍រៀបចំពួកគេជាមួយនឹងជើងហោះហើរសម្រាប់តែក្រុមអ្នកពាក់ម៉ាស់យ៉ាងពិសេសផងដែរ។
យ៉ាងណាមិញ អ្នកបម្រើការលើយន្ដហោះ បានព្រមានអំពីអំ.ពើ.ហិ.ង្សា.ពាក់កណ្តាលអាកាសបន្ថែមទៀតប្រសិនបើច្បាប់ថ្មីមិនត្រូវបានពន្យល់ច្បាស់លាស់៕
ប្រភព: Daily Mail
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖