បរទេស៖ នាង Diane Downs អាយុ២៧ឆ្នាំបានចតរថយន្ដទៅម្ខាងផ្លូវ ដើម្បី.ស.ម្លា.ប់.កូនទាំងបីនាក់របស់នាងដែលនៅក្នុងរថយន្ដជាមួយនាង។ ចំពោះការសម្រេចចិត្តដ៏.ឃោ.រ.ឃៅ.បែបនេះត្រូវបានធ្វើឡើង បន្ទាប់ពីនាងជឿជាក់ថា ប្រសិនបើកូនៗ.ស្លា.ប់.អស់ទៅ បុរសជាដៃគូស្នេហារបស់នាងនឹងស្រលាញ់នាងខ្លាំង រួមទាំងអាចរួមរស់ជាមួយគ្នាយ៉ាងមានសេចក្ដីសុខ។
ជាក់ស្ដែង កាលពីនាង Diane នៅក្មេង នាងគឺជាក្មេងស្រីម្នាក់ តែងតែបង្កឲ្យមានភាពវឹកវរពេញសាលានិងក្រោយមកក្នុងឆ្នាំ១៩៧៣ នាងបានរៀបការជាមួយនឹងមិត្តប្រុសថ្នាក់វិទ្យាល័យរបស់នាងម្នាក់ដែលមានឈ្មោះ Steve Downs។ ហើយអ្នកទាំងពីរក៏បានមានកូនចំនួនពីរនាក់ជាមួយគ្នាផងដែរ។
ប៉ុន្ដែនាង Diane បានបណ្ដោយខ្លួនឲ្យមានផ្ទៃពោះកូនម្នាក់ទៀតជាមួយនឹងដៃគូស្នេហារបស់នាងដែលជាហេតុធ្វើឲ្យប្ដីរបស់នាងដឹងហើយ ក៏ដាក់ពាក្យសុំ.លែ.ង.លះ.តែម្ដងក្នុងឆ្នាំ១៩៨០។មិនយូរប៉ុន្មាន បន្ទាប់ពីការ.លែ.ង.លះ Diane បានចាប់ផ្ដើមការងារមួយនៅការិយាល័យប្រៃសណីយ៍ដែលនាងបានជួបនឹងបុរសថ្មីម្នាក់ទៀត ប៉ុន្ដែបុរសរូបនេះ បានមានប្រពន្ធរួចទៅហើយ។ទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំងពីរបានបង្កើតចំណងស្នេហា.លួ.ច.លា.ក់.ជាមួយគ្នា ខណៈបុរសជាដៃគូ បានប្រាប់នាង Diana ថាលោកមិនមានចំណាប់អារម្មណ៍ក្នុងការធ្វើជាឪពុកទេ។ ដូច្នេះ នាង Diane បានមានគម្រោង.ស.ម្លា.ប់.កូនទាំងបីនាក់របស់នាងចោល ដោយសង្ឃឹមថាអ្វីៗនឹងប្រសើរឡើង សម្រាប់សេចក្ដីស្នេហារបស់នាង។
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៨៣ នាង Diane បានអនុវត្តផែនការដោយធ្វើដំណើរលើផ្លូវ Mohawk Road ក្រៅទីក្រុង Halmitonនៃប្រទេសកាណាដា ជាមួយនឹងកូនទាំងបីនាក់របស់នាង និងបានចតរថយន្ដទៅម្ខាងផ្លូវរួចទាញ.កាំ.ភ្លើ.ង.ចេញមក បា.ញ់.តម្រង់កូនៗម្នាក់ម្ដង។ ហើយបន្ទាប់មក នាងបាន.បា.ញ់.ខ្លួនឯង ចំកំភួនដៃ និងបានបើករថយន្ដទៅកាន់មន្ទីរពេទ្យយ៉ាងយឺតដើម្បីប្រាកដថា កូនៗ.ហូ.រ.ឈា.ម.អស់ច្រើន និងត្រូវ.ដា.ច់.ខ្យ.ល់.ស្លា.ប់។
តួយ៉ាង នៅទីបំផុត នាង Diane បានទៅដល់មន្ទីរពេទ្យ ហើយនាងមានសភាពស្ងប់ស្ងាត់ជាខ្លាំងនិងមិនមានអារម្មណ៍អ្វីបន្ដិចសោះឡាយ សូម្បីស្រក់ទឹកភ្នែក នូវចំពោះហេតុដែលបានកើតឡើង។ទន្ទឹមនឹងនេះ នាង Diane បានប្រាប់ពីហេតុការណ៍ថារថយន្ដរបស់នាង ត្រូវបានបុរសប្លែកមុខស្ទាក់តាមផ្លូវជនបទ មុនពេលបុរសប្លែកមុខ.បា.ញ់.ប្រ.ហា.រ.មកកាន់នាង និងកូនៗប៉ុន្ដែខាងគ្រូពេទ្យ រួមទាំងប៉ូលិស ហាក់មានការសង្ស័យជាខ្លាំងផងដែរ។ ចំណែកកូនរបស់នាង Dianeម្នាក់ អាយុ៧ឆ្នាំ ត្រូវបានប្រកាសថា.ស្លា.ប់.បា.ត់.ប.ង់.ជីវិត។ហើយកូនអាយុ៣ឆ្នាំ ត្រូវបាន.ពិ.កា.រ.ពីចង្កេះចុះក្រោម និងកូនអាយុ៨ឆ្នាំ បានទទួលរង.ជំ.ងឺ.ដា.ច់.ស.រ.សៃ.ឈា.ម.ខួ.រ.ក្បា.ល។
យ៉ាងណាមិញ ប៉ូលិសបានធ្វើការស៊ើបអង្កេត និងរកឃើញថា ក្នុងផ្ទះរបស់នាងDiane មិនមាន.កាំ.ភ្លើ.ង.រក្សាទុកឡើយ ប៉ុន្ដែមានគ្រាប់ដែលមិនទាន់ផ្ទុះ។ ហើយនាងបានទិញ.កាំ.ភ្លើ.ង.ពីហាងលក់.កាំ.ភ្លើ.ង.មួយកន្លែងក្នុងរដ្ឋ Arizona នៃសហរដ្ឋអាមេរិក។ មានសាក្សីម្នាក់បានឲ្យដឹងទៀតថា នាង Diane ត្រូវបានប្រទះឃើញធ្វើដំណើរក្នុងល្បឿនប៉ាន់ស្មានពី៨គីឡូម៉ែត្រ ទៅ១១គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង ដែលផ្ទុយពីការអះអាងរបស់នាងថា នាងបានរថយន្ដទៅកាន់មន្ទីរពេទ្យក្នុងល្បឿនលឿនបន្ទាប់ពីការ.បា.ញ់.ប្រ.ហា.រ.កើតឡើង។ ដោយផ្នែកលើភស្តុតាងទាំងនេះ នាង Dianeត្រូវបាន.ចា.ប់.ខ្លួននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៨៤ ហើយត្រូវបាន.ចោ.ទ.ប្រ.កា.ន់.ពី.ប.ទ.ម.នុ.ស្ស.ឃា.ត.មួយករណី និងពីរករណីនៃ.កា.រ.ប៉ុ.ន.ប៉.ង.ម.នុ.ស្ស.ឃា.ត និង.ឧ.ក្រិ.ដ្ឋ.ក.ម្ម។
នៅទីបំផុត កូនស្រីម្នាក់របស់នាង Diane មានស្ថានភាពប្រសើរឡើងវិញនិងអាចនិយាយ ដែលបានប្រាប់ថា នាង Diane ជាអ្នក.បា.ញ់.ពួកគេទាំងបីនាក់បងប្អូនមុនពេល.បា.ញ់.ខ្លួនឯងចំកំភួនដៃផងដែរ។ដូច្នេះ លុះមកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៨៤ នាង Diane ត្រូវបាន.កា.ត់.ទោ.ស.ឲ្យជាប់.ព.ន្ធ.នា.គា.រ.អស់មួយជីវិត៕
រក្សាសិទ្ធដោយ: ខ្មែរឡូត
សូមទស្សនារូបភាពខាងក្រោម៖