អស្ចារ្យ! រថយន្ដតម្លៃខ្ទង់សែនដុល្លារនេះ ត្រូវបានយល់ព្រម សម្រាប់ការហោះហើរហើយ - TrueID

អស្ចារ្យ! រថយន្ដតម្លៃខ្ទង់សែនដុល្លារនេះ ត្រូវបានយល់ព្រម សម្រាប់ការហោះហើរហើយ

September 2, 2022

អាមេរិក៖ រថយន្ដហោះហើរ ដែលបានបង្កើតឡើងនៅសហរដ្ឋអាមេរិកបានទទួលត្រាពី FAA ដែលជាអាជ្ញាធរអាកាសចរណ៍ របស់រដ្ឋាភិបាលអាមេរិកដើម្បីចាប់ផ្តើមការធ្វើតេស្តហោះហើរ។

ជាក់ស្ដែង រថយន្ដហោះនេះមានឈ្មោះថាហៅថា Samson Switchblade និងមានការអភិវឌ្ឍន៍អស់រយៈពេល១៤ឆ្នាំមកហើយ។ហើយវាបានតេស្តល្បឿនលឿនចុងក្រោយ មុនពេលតេស្តសម្រាប់ការហោះហើរ។

តួយ៉ាង វាជាយានជំនិះកង់បីតាមច្បាប់ ខណៈទំហំរបស់វាធំល្មម ដែលអាចចតនៅក្នុងយានដ្ឋានបានយ៉ាងងាយស្រួល។ហើយវាមានល្បឿនអតិបរមាប្រមាណ៣២១គីឡូម៉ែត្រក្នុង១ម៉ោង និងឡើងដល់កម្ពស់ប្រមាណ៣,៩៦២ម៉ែត្រ។ចំពោះតម្លៃវិញ ក្នុងមួយគ្រឿងប្រមាណ១៦៧,៤០០ដុល្លារអាមេរិក។

យ៉ាងណាមិញ ក្រុមហ៊ុន Samson Sky បានឲ្យដឹងថា មនុស្សចំនួន២,១០០នាក់បានធ្វើការកក់ទុកសម្រាប់រថយន្ដហោះនេះ ដោយអ្នកកក់មកពី៥២ប្រទេស និងក្នុងរដ្ឋទាំង៥០នៅសហរដ្ឋអាមេរិកផងដែរ៕

ប្រភព: Daily Mail / Metro

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...