សំណង់អគារ ប្រវែង១២០គីឡូម៉ែត្រ របស់អារ៉ាប់ប៊ីសាអូឌីត ចាប់ផ្ដើមសាងសង់ហើយ (មានវីដេអូ) - TrueID

សំណង់អគារ ប្រវែង១២០គីឡូម៉ែត្រ របស់អារ៉ាប់ប៊ីសាអូឌីត ចាប់ផ្ដើមសាងសង់ហើយ (មានវីដេអូ)

October 23, 2022

អារ៉ាប់ប៊ីសាអូឌីត៖ កាលពីចុងខែកក្កដា ឆ្នាំ២០២២កន្លងទៅរូបភាពគំរូនៃគម្រោងសំណង់អគារដ៏អស្ចារ្យក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតដែលគ្របដណ្ដប់ដោយកញ្ចក់ឆ្លុះ ប្រវែង៧៥ម៉ាយ៍ (ប្រមាណ១២០គីឡូម៉ែត្រ)ខណៈកម្ពស់របស់អគារប្រវែង១,៦០០ហ្វីត (ប្រមាណ៤៨៧ម៉ែត្រ) ចំនួនពីរ និងរត់ស្របគ្នាឆ្លងកាត់ទិដ្ឋភាពវាលខ្សាច់ ឆ្នេរសមុទ្រ ព្រមទាំងទេសភាពភ្នំ។

ជាក់ស្ដែង ឥឡូវនេះ សំណង់បានចាប់ផ្ដើមការសាងសង់ជាបណ្ដើរៗហើយ ដែលមានរូបភាពចំនួនប៉ុន្មានសន្លឹកនិងឃ្លីបវីដេអូ ដែលបង្ហាញពីដំណើរការសាងសង់ ត្រូវបានចែកចាយលើបណ្ដាញអ៊ីនធើណេតផងដែរ។

តួយ៉ាង អគារនេះមានឈ្មោះហៅថា Mirror Line និងត្រូវបានដំណើរការដោយព្រះអង្គម្ចាស់Mohammed bin Salman ដែលជាផ្នែកមួយនៃបរិវេណវាលខ្សាច់ដ៏ធំ Noem។ ហើយវាអាចផ្ទុកមនុស្សខ្ទង់លាននាក់ និងអាចធ្វើដំណើរពីដើមអគារ ទៅចុងអគារដោយចំណាយអស់រយៈពេល២០នាទីប៉ុណ្ណោះ។

យ៉ាងណាមិញ វានឹងមានមានកន្លែងសម្រាប់លេងកម្សាន្តជាច្រើននិងមើលទៅប្លែកភ្នែក ដូចជានៅក្នុងពិភពលោកថ្មីមួយអីចឹង។ ហើយចំពោះការសាងសងវិស្វករបានព្យាករណ៍ថា នឹងមានរយៈពេល៥០ឆ្នាំទើបបញ្ចប់ ប៉ុន្ដែព្រះអង្គម្ចាស់ខាងលើមានបំណងចង់ឲ្យអគាររួចរាល់ ក្នុងឆ្នាំ២០៣០ខាងមុខនេះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...