បែកពីម្ដាយតាំងពីតូច តែបុរសរូបនេះ អាចគូរផែនទីភូមិធ្លាប់នៅ ដែលធ្វើឲ្យរកគ្នាឃើញវិញ (មានវីដេអូ) - TrueID

បែកពីម្ដាយតាំងពីតូច តែបុរសរូបនេះ អាចគូរផែនទីភូមិធ្លាប់នៅ ដែលធ្វើឲ្យរកគ្នាឃើញវិញ (មានវីដេអូ)

January 3, 2022

ចិន៖ បុរសម្នាក់អាយុ៣៧ឆ្នាំ បានឃ្លាតចេញពីម្ដាយរបស់គាត់តាំងពីអាយុ៤ឆ្នាំម៉្លេះក្នុងឆ្នាំ១៩៨៩ ដែលមានមនុស្សមួយក្រុម បានចាប់ពង្រត់គាត់យកទៅជួញដូរចម្ងាយប្រហែល១,៩៣២គីឡួម៉ែត្រពីផ្ទះដោយលួងលោមជាមួយនឹងប្រដាប់ប្រដាក្មេងលេង។

ជាក់ស្ដែង លោក លី ជីងវេយ បានធំលូតលាស់ឡើងនៅខេត្តហេណានភាគខាងជើងកណ្ដាលនៃប្រទេសចិន ដោយរស់នៅជាមួយនឹងឪពុកម្ដាយចិញ្ចឹម។ ហើយជាញឹកញាប់ពេលយប់គាត់តែងតែមានក្ដីប្រាថ្នាចង់វិលត្រឡប់ទៅផ្ទះវិញ និងនឹកផ្ទះជានិច្ច។ យ៉ាងណាក្ដីគាត់បានចងចាំនូវទិដ្ឋភាពនៃភូមិដែលធ្លាប់រស់នៅកាលពីមុន និងចាប់ផ្ដើមគូរផែនទីឡើងដោយបង្ហាញឲ្យឃើញពីចំណុចសំខាន់ៗរបស់ភូមិ ដូចជាភ្នំ និងរូបរាងផ្ទះមួយចំនួនជាដើមហើយក្រុមប៉ូលិស បានព្យាយាមផ្គូរផ្គងផែនទីទៅនឹងខេត្តយូណាន ភាគនិរតីប្រទេសចិនតែម្ដង។

ហើយទីបំផុត គាត់ព្រមទាំងស្ត្រីជាម្ដាយបានធ្វើតេស្ត DNA ជាមួយគ្នា និងជាលទ្ធផល បានបង្ហាញថាពួកគាត់ទាំងពីរពិតជាម្ដាយកូនបង្កើតពិតប្រាកដមែននិងបានជួបគ្នានាដើមឆ្នាំថ្មី២០២២នេះ ដែលយំឱបគ្នាទៅវិញទៅមកពោរពេញដោយភាពរំជួលចិត្ត និងសប្បាយរីករាយ។

ទោះជាយ៉ាងណាក៏ដោយ លោកជីងវេយ គ្មានបំណងបោះបង់ចោលឪពុកម្ដាយចិញ្ចឹមឡើយ ដោយសារតែឪពុកម្ដាយចិញ្ចឹម បានចិញ្ចឹមបីបាច់ថែរក្សាគាត់ឲ្យធំឡើងយ៉ាងល្អនិងផ្គត់ផ្គង់ការសិក្សារហូតដល់ចប់ ហើយគាត់ក៏បានរៀបការ និងមានកូនផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក លី ជីងវេយ
លោក លី ជីងវេយ
គំនូរផែនទី
គំនូរផែនទី
ទិដ្ឋភាពនៅពេលជួបជុំគ្នាវិញ
ទិដ្ឋភាពនៅពេលជួបជុំគ្នាវិញ
ទិដ្ឋភាពនៅពេលជួបជុំគ្នាវិញ
ទិដ្ឋភាពនៅពេលជួបជុំគ្នាវិញ
ទិដ្ឋភាពនៅពេលជួបជុំគ្នាវិញ
ទិដ្ឋភាពនៅពេលជួបជុំគ្នាវិញ
ទិដ្ឋភាពនៅពេលជួបជុំគ្នាវិញ
ទិដ្ឋភាពនៅពេលជួបជុំគ្នាវិញ
វីដេអូ
ទាក់ទងជាមួយ:
រូបភាពវីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...