ប្លែកខ្លាំង! កូនក្រមុំកូនកំលោះសិង្ហបុរី ប្រារព្ធពិធីមង្គលការ នៅកន្លែងតម្កល់.អ..ដ្ឋិ..ធា..តុ - TrueID

ប្លែកខ្លាំង! កូនក្រមុំកូនកំលោះសិង្ហបុរី ប្រារព្ធពិធីមង្គលការ នៅកន្លែងតម្កល់.អ..ដ្ឋិ..ធា..តុ

July 27, 2022

សិង្ហបុរី៖ កាលពីថ្ងៃសៅរ៍ទី២៣ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះគូស្វាមីភរិយាថ្មីថ្មោងមួយគូ បានប្រារព្ធពិធីមង្គលការរបស់ខ្លួន នៅកន្លែងតម្កល់.អ.ដ្ឋិ.ធា.តុ.មួយកន្លែងឈ្មោះថា Nirvana Memorial Garden របស់ប្រទេសសិង្ហបុរីដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញអ៊ីនធើណេត។

ជាក់ស្ដែង លោក Huang Yuan អាយុ៣៤ឆ្នាំ និងភរិយារបស់គាត់ បានជួបគ្នាដំបូងនៅកន្លែងតម្កល់.អ.ដ្ឋិ.ធា.តុ.ខាងលើផ្ទាល់តែម្ដង។ហើយគាត់តែងតែមានមានបំណងប្រាថ្នា ចង់ថតរូបមង្គលការនៅកន្លែងតម្កល់.អ.ដ្ឋិ.ធា.តុ ខណៈគាត់ក៏ដឹងថា វាមិនមែនជាកន្លែងសមរម្យសម្រាប់ចាត់ចែងពិធីមង្គលការផងដែរ។

តួយ៉ាង គូស្វាមីភរិយាមួយគូ បានចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយគ្នាតាំងពី២ឆ្នាំមុនម៉្លេះប៉ុន្ដែទើបតែបានរៀបការតាមប្រពៃណីឥឡូវនេះ។ ហើយបើទោះជាយ៉ាងណាក៏ដោយ ការរៀបការនៅកន្លែងតម្កល់.អ.ដ្ឋិ.ធា.តុត្រូវបានធ្វើឡើងដោយមានការគាំទ្រពីសំណាក់សាច់ញាតិ រួមទាំងមិត្តភក្ដិទាំងសងខាងដូច្នេះពិធីត្រូវបានបញ្ចប់ទៅដោយរលូននិងមានការអនុញ្ញាតត្រឹមត្រូវពីសំណាក់អ្នកគ្រប់គ្រងទីកន្លែង។

យ៉ាងណាមិញ អ្នកតំណាងនៃកន្លែងតម្កល់.អ.ដ្ឋិ.ធា.តុ បានលើកឡើងថា យុវជនមានការបើកចិត្តទូលាយជាងមុននិងប្រហែលជាលែងចាត់ទុកកន្លែងតម្កល់.អ.ដ្ឋិ.ធា.តុ.ជាកន្លែងមិនល្អទៀតហើយ។ ទន្ទឹមនឹងនេះក៏មានគ្រួសារខ្លះនាំយកទារកអាយុប៉ុន្មានខែប៉ុណ្ណោះ មកគោរពដូនតាផងដែរ៕

ប្រភព: Mothership

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...