រុស្ស៊ី៖ រថយន្ដមួយទឹករបស់ប្រទេសជប៉ុនរាប់សិបគ្រឿងម៉ាកតូយូតា និងហុងដា ត្រូវបានបញ្ជូនទៅកាន់កំពង់ផែរុស្ស៊ីនៃទីក្រុង Vladivostok នៅលើនាវាដឹកទំនិញ Sun Rio Ro-Roដែលកកកុញក្នុងទឹកកកយ៉ាងក្រាស់ដល់ទៅកម្រាស់ប្រាំមួយអ៊ីញដោយសារអាកាសធាតុមិនអំណោយផល ខណៈសីតុណ្ហភាព-១៩អង្សាសេ និងខ្យល់បក់ខុសពីធម្មតាធ្វើឲ្យទឹកសមុទ្រសាចកាលពីសប្ដាហ៍មុនកន្លងទៅនេះ។
យ៉ាងណាមិញ រយន្ដមួយទឹក មានការពេញនិយមយ៉ាងខ្លាំងសម្រាប់ប្រទេសរុស្ស៊ីបើទោះបីជារថយន្ដត្រូវបើកបរខុសខាងក៏ដោយ ពោលប្រទេសជប៉ុនបើកបរចង្កូតខាងស្ដាំនិងប្រទេសរុស្ស៊ីបើកបរចង្កូតខាងឆ្វេង។ ហើយរថយន្ដកកទាំងអស់ត្រូវបានស្ទូចចេញពីលើនាវាម្ដងមួយៗ ដែលមិនមាននរណាម្នាក់អាចមើលស្គាល់ឡើយថាវាជារថយន្ដម៉ាកអ្វីផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖