អង់គ្លេស៖ កាលពីថ្មីៗកន្លងទៅនេះបងប្អូនប្រុសពីរនាក់ ដែលជាអ្នកស្រលាញ់ចូលចិត្តរថយន្ដដ៏.ង.ប់.ង.ល់ បានដាក់តាំងបង្ហាញរថយន្ដចាស់ៗដ៏ប្រណីតនៅលើដងផ្លូវមួយខ្សែក្នុងតំបន់ Ward End របស់ទីក្រុង Birminghamនៃប្រទេសអង់គ្លេស ខណៈជាប្រភេទម៉ាករថយន្ដ Rolls Royce,Bentleys, និង Porches។
ជាក់ស្ដែងរថយន្ដទាំងអស់មានចំនួនសរុបជាង១០០គ្រឿង ដែលធ្វើឲ្យលោក Shoukat Ali អាយុ៤៩ឆ្នាំ និងប្អូនប្រុសរបស់គាត់ឈ្មោះ Bugsyអាយុ៤៧ឆ្នាំ ត្រូវស្នើសុំអ្នកជិតខាងចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរដើម្បីអនុញ្ញាតឲ្យពួកគាត់ទាំងពីរនាក់បងប្អូន ចតរថយន្ដផងដែរ។ ហើយតាមពិតទៅបងប្អូនប្រុសទាំងពីរ បានចាប់ផ្ដើមចាប់អារម្មណ៍លើរថយន្ដ គឺដោយសារពូម្នាក់របស់ពួកគាត់មានអាជីពជាអ្នកលក់រថយន្ដ និងកាលពីពួកគាត់មានអាយុ១០ឆ្នាំពួកគាត់តែងតែត្រូវបាននាំទៅកាន់កន្លែងដេញថ្លៃរថយន្ដទៀតផង។
តួយ៉ាងអ្នកជិតខាងរបស់ពួកគាត់ទាំងពីរ មានចិត្តល្អជាខ្លាំងនិងមិនមានបញ្ហាក្នុងការអនុញ្ញាតឲ្យចតរថយន្ដចោល នៅពីមុខផ្ទះរបស់ពួកគេឡើយដរាបណាពួកគាត់ ទុកចន្លោះសមល្មមសម្រាប់ឲ្យពួកគេចេញចូលប៉ុណ្ណោះ។ហើយសូម្បីតែប៉ូលិសក្នុងតំបន់ ក៏រីករាយក្នុងការជួយសម្រួលពួកគាត់សម្រាប់ការដាក់តាំងបង្ហាញរថយន្ដផងដែរ។
យ៉ាងណាមិញចំពោះការបង្ហាញរថយន្ដចាស់ៗជាច្រើនគ្រឿងនេះត្រូវបានធ្វើឡើងដើម្បីឲ្យអ្នកដំណើរបានទស្សនាដោយសេរីព្រោះបើតាមការគិតរបស់បងប្អូនប្រុសទាំងពីរនាក់ខាងលើ បានគិតថារថយន្ដចាស់ៗគឺល្អបំផុត។ហើយប្រសិនពួកវា ត្រូវបានដាក់ចូលយានដ្ឋានដូច្នេះនឹងមិនមាននរណាម្នាក់អាចឃើញពួកវាបានឡើយ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖