ស្កុតឡែន៖ យុវជនម្នាក់បានសម្រេចចិត្តខ្ចីសំពត់របស់ប្អូនស្រីអាយុ១២ឆ្នាំស្លៀកទៅរៀន បន្ទាប់ពីខាងសាលារៀនបណ្ដេញឲ្យទៅផ្ទះវិញ នៅពេលដែលគេស្លៀកខោខ្លី។
សិស្សប្រុសរូបនេះ មានឈ្មោះថា Shane Richardson អាយុ១៦ឆ្នាំហើយមូលហេតុដែលសាលារៀនបណ្ដាញ គឺដោយសារតែការស្លៀកខោខ្លីប្រឆាំងទៅនឹងច្បាប់របស់សាលារៀន ដែលតាមច្បាប់សិស្សប្រុស ត្រូវស្លៀកខោជើងវែងនិងសិស្សស្រីវិញ ត្រូវស្លៀកសំពត់ខ្លី។
យោងតាមសម្ដីរបស់យុវជន Shane បានរៀបរាប់ឲ្យខាងសារព័ត៌មានដឹងថាអាកាសធាតុក្ដៅខ្លាំងមែនទែន ដែលត្រូវស្លៀកខោជើងវែង។ ហើយក្នុងថ្នាក់រៀនមិនមានម៉ាស៊ីនត្រជាក់បើកឡើយ ដោយសារតែបញ្ហាខ្លាចឆ្លងកូវីដ-១៩ដូច្នេះវាពិតជាស្អុះស្អាប់ណាស់។ មិនមែនមានតែគេទេដែលស្លៀកខោខ្លីហើយត្រូវបណ្ដាញទៅផ្ទះវិញ ក៏មានសិស្សប្រុសប្រមាណ១២នាក់ទៀតដែរ។លុះពេលដែលគេស្លៀកសំពត់ខ្លីទៅរៀន គ្មានគ្រូណាម្នាក់ ស្ដីឲ្យ ឬបណ្ដេញទៀតដែរ។
យ៉ាងណាមិញ ជុំវិញបញ្ហាខាងលើនេះខាងសាលានឹងមានការពិភាក្សាតាមអនឡាញជាមួយអាណាព្យាបាល នៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ។ហើយទន្ទឹមនឹងនេះដែរ ម្ដាយរបស់យុវជន Shane ក៏មានការអស់សំណើចផងដែរ តែគាត់ប្រហែលជាមិនបានចូលរួមពិភាក្សាទេព្រោះរវល់ការងារ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: adbible.com