មនុស្ស ឬក៏អីផ្សេង? ថតរូបលេង ស្រាប់តែថតជាប់ស្ត្រី.ច.ម្លែ.ក.ម្នាក់នេះ នៅកន្លែងប្រវត្តិសាស្ត្រ - TrueID

មនុស្ស ឬក៏អីផ្សេង? ថតរូបលេង ស្រាប់តែថតជាប់ស្ត្រី.ច.ម្លែ.ក.ម្នាក់នេះ នៅកន្លែងប្រវត្តិសាស្ត្រ

August 24, 2022

ចក្រភពអង់គ្លេស៖ កាលពីថ្ងៃសៅរ៍ទី១៣ ខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះស្ត្រីជាម្ដាយម្នាក់អាយុ៤៥ឆ្នាំ បានធ្វើដំណើរកម្សាន្តទៅកាន់កន្លែង.ប.ញ្ចុះ.​ស.ព.​ប្រវត្តិសាស្ត្រ Tynemouth Priory​ របស់ចក្រភពអង់គ្លេស។ នេះបើយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មានអន្ដរជាតិ Daily Mail ម្សិលមិញ។

ជាក់ស្ដែង អ្នកស្រី Mandy Steel បានរីករាយជាមួយនឹងការថតរូបលេងកម្សាន្តពីមួយកន្លែងទៅមួយកន្លែង ជាមួយនឹងកូនធំៗចំនួន២នាក់។ ហើយលុះពេលវិលត្រឡប់មកដល់ផ្ទះវិញគាត់បានឆែកមើលរូបថតក្នុងទូរសព្ទដៃ ដែលមានរូបថតមួយ បានបង្ហាញឲ្យគាត់ឃើញថា មានស្ត្រីម្នាក់ជាមួយនឹងសម្លៀកបំពាក់បែបសម័យពីមុននិងពាក់មួក ខណៈកំពុងឈរនៅច្រាំថ្មចោទ នៃកន្លែង.ប.ញ្ចុះ.ស.ព។ហើយគាត់មានការភ្ញាក់ផ្អើល និងចម្លែកក្នុងចិត្តជាខ្លាំងព្រោះកូនស្រីម្នាក់របស់គាត់ក៏បានថតរូបនៅកន្លែងតែមួយ និងក្នុងពេលតែមួយដែរប៉ុន្ដែមិនមានស្ត្រីចម្លែកក្នុងរូបថតណាមួយឡើយ។

តួយ៉ាង ដើម្បីឲ្យអស់ការសង្ស័យ និងមិនចង់គិតថាជា.ខ្មោ.ច អ្នកស្រីបានព្យាយាមឆែកមើលរូបថត ដែលបានថតឡើងទាំងអស់ ដែលជាលទ្ធផលមិនមានមនុស្សប្លែកមុខណាម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់បែបសម័យមុន និងពាក់មួកទេ។យ៉ាងណាមិញ រូបថតនៃស្ត្រីចម្លែក ត្រូវបានបង្ហោះចែកចាយទៅលើបណ្ដាញអ៊ីនធើណេតនិងមានមហាជនខ្លះជឿថាអាចជា.ខ្មោ.ចនិងអ្នកខ្លះទៀតគិតថា គ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

ទីតាំង (CR to the owner)
ទីតាំង (CR to the owner)
ទីតាំង (CR to the owner)
ទីតាំង (CR to the owner)
ទីតាំង (CR to the owner)
ទីតាំង (CR to the owner)
ទីតាំង (CR to the owner)
ទីតាំង (CR to the owner)
រូបភាពដែលថតបាន
រូបភាពដែលថតបាន
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...