តួកគី៖ កាលពីថ្មីៗនេះបុរសចំណាស់ម្នាក់អាយុ៤៩ឆ្នាំ មកពីទីក្រុង Tokat ភាគខាងជើងកណ្ដាលនៃប្រទេសតួកគីបានឈ្នះនូវរង្វាន់ទឹកប្រាក់ចំនួន២លានលីរ៉ា (ប្រមាណ១០៨,៩១៧ដុល្លារអាមេរិក)ពីឆ្នោតកោសផ្សងសំណាង។
ជាក់ស្ដែងលោក Dursun Kocyigit សព្វថ្ងៃមានកូនចំនួនពីនាក់បានសល់ប្រាក់បន្ដិចបន្ដួចចំនួន៣០លីរ៉ា (ប្រមាណ១.៦៣ដុល្លារអាមេរិក)ក្នុងហៅប៉ៅប្រចាំថ្ងៃរបស់គាត់ និងបានចំណាយទៅលើសន្លឹកឆ្នោតកោសមួយសន្លឹក ដែលទិញពីកន្លែងលក់ឆ្នោតក្នុងស្រុកមួយកន្លែង។ហើយជាធម្មតា ប្រាក់ដែលនៅសល់ គាត់តែងតែយកទៅទិញ.បា.រី.ជ.ក់ ប៉ុន្តែលើកនេះគាត់បានគិតថា ចង់ផ្សងសំណាងម្ដង ដែលទីបំផុតសំណាងរបស់គាត់ពិតជាមកដល់មែន។
យ៉ាងណាមិញ ក្រោយពីបានដឹងថា គាត់បានឈ្នះរង្វាន់ទឹកប្រាក់ដ៏ច្រើននេះគាត់មានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដោយមានការចូលរួមអបអរពីអ្នកលក់ឆ្នោតផងដែរ។ហើយប្រាក់ដែលគាត់ទទួលបាន គាត់នឹងយកទៅបើកអាជីវកម្មផ្ទាល់ខ្លួនមួយ និងសេសសល់ខ្លះ ចង់ទិញរថយន្តម្លៃសម្យល្មមមួយគ្រឿងឲ្យកូនប្រុសរួមទាំងមានគម្រោងរៀបការឲ្យកូនប្រុសទៀតផងក្នុងគោលបំណងគាត់ចង់ធ្វើតួនាទីជាឪពុកម្នាក់ដ៏ល្អ៕
ប្រភព: Mirror
សូមទស្សនារូបភាពខាងក្រោម៖