អាមេរិក៖ Edward Gein ត្រូវបានគេចាត់ទុកថាជាឃាតករម្នាក់ដ៏.សា.ហា.វ.ឃោ.រ.ឃៅ ក្នុងចំណោម.ឃា.ត.ក.រ.ដទៃទៀត ដោយសារតែគាត់បាន.ស.ម្លា.ប់.មនុស្សហើយ រក្សាទុកបំណែកនៃ.សា.ក.ស.ព.ទៀត។
ជាក់ស្ដែង Edward បានកើតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩០៦ ក្នុងទីក្រុង LaCrosse របស់រដ្ឋ Wisconsin នៃសហរដ្ឋអាមេរិក។ប៉ុន្ដែគាត់ ឪពុកម្ដាយ និងបងប្រុសរបស់គាត់ម្នាក់ ឈ្មោះ Henry បានផ្លាស់ទៅរស់នៅក្នុងកសិដ្ឋានវិញ ដែលមានទីតាំងស្ថិតនៅក្នុងភូមិPlainfield របស់រដ្ឋ Wisconsin ដដែល។ហើយកាលពីនៅក្មេង គាត់មិនដែលមានជីវិតល្អដូចក្មេងដទៃទៀតឡើយ ដោយម្ដាយរបស់គាត់មានភាពតឹងរ៉ឹងជំនឿលើសាសនា និងប្រើ.ហិ.ង្សា ឬ.ជេ.រ.ស្ដី.ដល់គាត់ជានិច្ច។ ចំណែកឪពុករបស់គាត់វិញ ជាមនុស្ស.ញៀ.ន.ស្រា និងចូលចិត្តប្រើ.ហិ.ង្សា ឬជេរស្ដីដូចម្ដាយរបស់គាត់ផងដែរ ប៉ុន្ដែឪពុករបស់គាត់បានទទួល.ម.រ.ណ.ភា.ព.ក្នុងឆ្នាំ១៩៤០ ដោយសារ.ជំ.ងឺ.ខ្សោ.យ.បេះ.ដូ.ង។
នៅថ្ងៃទី១៦ ខែឧសភាឆ្នាំ១៩៤៤ Henry ត្រូវបានប្រកាសថា.បា.ត់.ខ្លួនដោយ Edwardផ្ទាល់តែម្ដង បន្ទាប់ពីមាន.ហេ.តុ.ការ.ណ៍.ឆា.ប.ឆេះ.កសិដ្ឋាន។ ហើយក្រោយមក សា.ក.ស.ព.របស់ Henry ត្រូវបានប្រទះឃើញដេក.ស្លា.ប់ ដោយមិនមានស្នាម.រ.លា.ក.ដោយសារភ្លើងឡើយ។ ដូច្នេះប៉ូលិសបានធ្វើកោសល្យវិច័យនិងបានចុះបញ្ជីជាផ្លូវការថា Henry ស្លា.ប់.ដោយសារ.ខ្យ.ល់.គ។ ជុំវិញការ.ស្លា.ប់.របស់ Henry នេះត្រូវបានអ្នកស្រុកនិយាយថា Edward អាចជាដើមហេតុ ដែលបង្កឲ្យ Henryស្លាប់ផងដែរ។
ចំណែកអ្នកស្រី Augusta ជាម្ដាយ និង Edward បានគ្រប់គ្រងកសិដ្ឋានតែពីរនាក់ហើយជុំវិញការស្លាប់របស់ Henry បានធ្វើឲ្យអ្នកស្រីខូចចិត្តជាខ្លាំងនិងមាន.ជំ.ងឺ.ដា.ច់.ស.រ.សៃ.ឈា.ម.ខួ.រ.ក្បា.ល.ផងដែរ។ រហូតអស់រយៈពេលមួយឆ្នាំក្រោយមក អ្នកស្រី Augustaក៏បាន.ទ.ទួ.ល.ម.រ.ណ.ភាពក្នុងឆ្នាំ១៩៤៥។
តួយ៉ាង Edward បានទទួលចំណាប់អារម្មណ៍ពីប៉ូលិសជាលើកដំបូង ក្នុងឆ្នាំ១៩៦៧បន្ទាប់ពីស្ត្រីម្នាក់ឈ្មោះថា Bernice ដែលជាអ្នកគ្រប់គ្រងហាងលក់ទំនិញមួយកន្លែងបាន.បា.ត់.ខ្លួនព្រោះមុនពេល.បា.ត់.ខ្លួន Edward ត្រូវបានគេប្រទះឃើញនៅជាមួយនាង។ហើយនៅពេលដែល ប៉ូលិសចុះទៅត្រួតពិនិត្យនៅកសិដ្ឋាន ទើបប្រទះឃើញ.សា.ក.ស.ព.របស់នាងក្នុងផ្ទះបាយ និងរបស់របរគួរឲ្យ.ខ្លា.ច.ជាច្រើនផ្សេងទៀត។
បន្ថែមពីនេះប៉ូលិសបានរកឃើញចានស៊ុប ដែលធ្វើពី.ល.លា.ដ៍.ក្បា.ល.មនុស្ស កៅអីដែលគ្របដោយ.ស្បែ.ក.មនុស្ស អំពូលភ្លើងគ្របដោយផ្ទៃមុខមនុស្ស ប្រអប់ដាក់បំណែកនៃ.សា.ក.ស.ព ខ្សែក្រវាត់ធ្វើពី.ក្បា.ល.សុ.ដ.ន់ ស្រោមផ្ទៃមុខរបស់មនុស្សស្រីច្រមុះបួន ម្រាមដៃ និងប្រ.ដា.ប់.ភេ.ទ.របស់មនុស្សស្រី៩នាក់ផងដែរ។
Edward ក៏បានសារភាពដែរថាគាត់មានបំណងចង់ស្វែងរករាងកាយរបស់ស្ត្រីណាម្នាក់ ដែលមើលទៅស្រដៀងម្ដាយរបស់គាត់ដើម្បីបង្កើតឈុតស្បែក ដោយគាត់នឹងពាក់វាឲ្យក្លាយជាម្ដាយរបស់គាត់។ ហើយគាត់បាន.ស.ម្លា.ប់.មនុស្សស្រីចំនួន២នាក់ប៉ុណ្ណោះ ខណៈប៉ូលិសបានរកឃើញថា មាន.សា.ក.ស.ព.សរុបទាំងអស់ចំនួន៤០ ក្នុងផ្ទះរបស់គាត់។ ហើយគាត់បានប្រាប់ថាសាកសពដទៃទៀត គឺជាបានលួចយកពីផ្នូរ ក្នុងទីលានបញ្ចុះសពប៉ុណ្ណោះ។
យ៉ាងណាមិញ Edward ត្រូវបាន.ចា.ប់.ខ្លួន ហើយត្រូវបានគេរកឃើញថា មិនមានពិរុទ្ធដោយសារហេតុផលនៃភាព.ឆ្កួ.ត.របស់គាត់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងដែលជាកន្លែងគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មាន.ជំ.ងឺ.វិ.ក.ល.ច.រិ.ក និងត្រូវរស់នៅក្នុងមន្ទីរពេទ្យ។ រហូតមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៨៤ ក្នុងអាយុ៧៧ឆ្នាំ Edwardបាន.ស្លា.ប់. ដោយសារបញ្ហាផ្លូវដង្ហើម នៅវិទ្យាស្ថានសុខភាពផ្លូវចិត្ត Mendota៕
រក្សាសិទ្ធិដោយ: ខ្មែរឡូត
ប្រភព: Wiki / medium / allthatsinteresting
សូមទស្សនារូបភាពខាងក្រោម៖