សៀងហៃ៖ អាជ្ញាធរក្រុងសៀងហៃ បានដំឡើងរបងដែក និងរបងខ្ពស់ៗ ពីមុខផ្ទះរបស់ប្រជាពលរដ្ឋកាលពីប៉ុន្មានថ្ងៃមុននេះដើម្បីបញ្ឈប់ប្រជាពលរដ្ឋមិនឲ្យចេញទៅណារួច ក្នុងវិធានការដ៏តឹងរ៉ឹងនៃការប្រ.យុ.ទ្ធ.ប្រ.ឆាំ.ង.នឹងជំ.ងឺ.កូវីដ-១៩។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ការផ្លាស់ប្តូរនេះ បានបង្កឱ្យមានការខឹងសម្បារបន្ថែមទៀតនៅក្នុងក្រុងដែលជាកន្លែងប្រជាពលរដ្ឋចំនួន២៦លាននាក់ មានការខកចិត្តរួចទៅហើយ ដោយការបិទខ្ទប់ដ៏ធ្ងន់ធ្ងរនិងមិនមានកាលបរិច្ឆេទកំណត់ច្បាស់លាស់។ ហើយរបងភាគច្រើន ត្រូវបានដំឡើងនៅកន្លែង ដែលយ៉ាងហោចណាស់មនុស្សម្នាក់បានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ-១៩ប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រុងសៀងហៃបានស្ថិតនៅក្រោមការបិទខ្ទប់យ៉ាងតឹងរ៉ឹង ចាប់តាំងពីចុងខែមីនាម៉្លេះចំពេលមានការកើនឡើងនៃករណីកូវីដ-១៩។ ហើយកំហឹងសាធារណៈ នៅតែបន្តកើនឡើងចំពោះការដោះស្រាយរបស់អាជ្ញាធរនៃស្ថានភាពនេះដោយប្រជាពលរដ្ឋទូទាំងក្រុង បានអះអាងថាពួកគេអស់អាហារ និងការអត់ធ្មត់ផងដែរ៕
ប្រភព: Yahoo
សូមទស្សនារូបភាពខាងក្រោម៖