កាណាដា៖ ថ្មីៗនេះ ក្រុមនិស្សិតមួយក្រុមមកពីសកលវិទ្យាល័យ British Columbia បានបំផុសគំនិត និងបង្កើតឡើងនៃពូកដេករបស់សុនខ-ឆ្មា ឲ្យក្លាយទៅជាពូកសម្រាប់មនុស្សជាលើកដំបូងបង្អស់លើពិភពលោក ដែលនឹងផ្ដល់នូវបទពិសោធន៍ថ្មី ក្នុងការសម្រាកដោយអារម្មណ៍ធូរស្រាល ស្រស់ស្រាយនិងបំបាត់ភាពតានតឹងជាដើម។
ជាក់ស្ដែង ពូកនេះ មានឈ្មោះហៅថា Pufl និងសម្រាប់ការបង្កើតជាគំរូមានប្រវែងប្រមាណ១.៧២ម៉ែត្រ ទទឹងប្រមាណ០.៩៦ម៉ែត្រ និងទម្ងន់ប្រមាណ៩គីឡូក្រាមខណៈដាក់នៅទីកន្លែងណាក៏បាន មិនថាបន្ទប់ទទួលភ្ញៀវ កន្លែងធ្វើការ ឬបន្ទប់គេងឡើយ។ ហើយក្រៅពីគេងយើងអាចប្រើប្រាស់សម្រាប់អង្គុយអានសៀវភៅ មើលទូរទស្សន៍ ធ្វើការ និងលេងជាមួយសត្វចិញ្ចឹមបានផងដែរ។តួយ៉ាង វាត្រូវបានបង្កើតឡើងដោយប្រភេទពូកទន់ៗ និងចំពោះខ្នើយវិញ មានការលាយបញ្ចូលគ្នានៃកប្បាសធម្មជាតិនិងសំឡីហ្វៃប៊ឺប៊ូលី។
យ៉ាងណាមិញ ពូកខាងលើនេះ នឹងបើកទទួលការកុម៉្មង់ និងត្រូវបានរំពឹងថា ការដឹកជញ្ជូននឹងធ្វើឡើងក្នុងខែវិច្ឆិកាចុងឆ្នាំ២០២២ ហើយវានឹងមានទំហំជាច្រើនសម្រាប់ឲ្យអ្នកទិញជ្រើសរើសផងដែរ៕
ប្រភព: Odditycentral / Kickstarter
សូមទស្សនារូបភាពខាងក្រោម៖