អាមេរិក៖ ស្ត្រីម្នាក់ មកពីទីក្រុង Denver នៃសហរដ្ឋអាមេរិកបានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ក្រោយពីនាងបាន បង្ហើបពីប្រាក់ខែកន្លែងធ្វើការចាស់និងកន្លែងធ្វើការថ្មី នៃចំនួនទឹកប្រាក់ខុសគ្នា២០,០០០ដុល្លារអាមេរិក។
ជាក់ស្ដែង នាង Lexi Larson ទើបទទួលបានការងារថ្មីនៅក្រុមហ៊ុនមួយកន្លែងក្នុងឧស្សាហកម្មបច្ចេកវិទ្យាដែលប្រាក់ខែរបស់នាងបានហក់ពី៧០,០០០ដុល្លារអាមេរិក ទៅ៩០,០០០ដុល្លារអាមេរិកឯណោះ។ ហើយនិយោជករបស់នាងផ្ទាល់ ហាក់មិនពេញចិត្តការពិត ដែលនាងកំពុងចែករំលែកព័ត៌មានលម្អិតអំពីប្រាក់ខែនៅលើវេទិកាសាធារណៈឡើយ ដូច្នេះបន្ទាប់ពីការបង្ហោះ នាងត្រូវបានហៅទៅប្រជុំ និងត្រូវ.ប.ណ្ដេ.ញ.ចេញពីការងារតែម្ដង។
តួយ៉ាង ក្រោយពីការប្រជុំដំបូងបានរយៈពេល២ថ្ងៃ នាងត្រូវបានហៅឲ្យទៅប្រជុំម្ដងទៀតដែលខាងក្រុមហ៊ុនបាននិយាយថា ការបង្ហោះរបស់នាងបានធ្វើឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព ហើយក្រុមហ៊ុននឹងមិន.ប្រ.ថុ.យ.ប្រ.ថា.ន.ណាមួយឡើយ បើទោះបីជានាងមិនបានបំពានច្បាប់ណាមួយក៏ដោយ។
យ៉ាងណាមិញ ជុំវិញការបង្ហោះរបស់នាង Lexi មិនបានខុសច្បាប់ឡើយ និងសិទ្ធរបស់នាងក្នុងការពិភាក្សាអំពីប្រាក់ខែរបស់នាងត្រូវបានការពារដោយច្បាប់ស្តីពីទំនាក់ទំនងការងារជាតិ(NRLA) ដែលជាច្បាប់តាំងពីឆ្នាំ១៩៣៥។ហើយចុងក្រោយ គ្រប់យ៉ាងមិនត្រូវបានបញ្ចប់ដោយភាពសោកស្ដាយទេគឺនាងត្រូវបានទទួលឲ្យចូលបម្រើការងារវិញ ដោយនិយោជកនៅកន្លែងធ្វើការចាស់របស់នាង ដែលមិនមានបញ្ហាអ្វីជាមួយតិកតុកផងដែរ៕
ប្រភព: Daily Mail / Timenownews
សូមទស្សនារូបភាពខាងក្រោម៖