មុនថ្ងៃការ១២ម៉ោង កូនក្រមុំធ្វើនំខេកដោយខ្លួនឯង មានអីគេនាំគ្នាថាឲ្យបែបនេះ…ព្រៀត - TrueID

មុនថ្ងៃការ១២ម៉ោង កូនក្រមុំធ្វើនំខេកដោយខ្លួនឯង មានអីគេនាំគ្នាថាឲ្យបែបនេះ…ព្រៀត

July 12, 2022

បរទេស៖ កូនក្រមុំម្នាក់ មកពីសហរដ្ឋអាមេរិក បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គមតិកតុក ក្រោយពីនាងបានបង្ហោះវីដេអូ ដែលបង្ហាញឲ្យឃើញពីសកម្មភាពរបស់នាងធ្វើនំខេកសម្រាប់ថ្ងៃរៀបការ មុនពិធីចាប់ផ្ដើមរយៈពេល១២ម៉ោង។

ជាក់ស្ដែង នាង Laura បានចំណាយប្រាក់បន្តិចបន្ដួច ប្រមាណតិចជាង៣០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងការធ្វើនំខេកដោយខ្លួនឯងនៅផ្ទះ ដែលអាចឲ្យនាងសន្សំសំចៃប្រាក់មួយផ្នែកធំ ខណៈនំខេកមង្គលការអាចមានតម្លៃចាប់ពី៣០០ដុល្លារអាមេរិក ទៅ១,២០០ដុល្លារអាមេរិក អាស្រ័យលើចំនួនជាន់និងការតុបតែងនៃនំខេក។

តួយ៉ាង ចំពោះនំខេករបស់នាង មានចំនួនពីរជាន់ប៉ុណ្ណោះ និងមានការតុបតែងនូវគ្រាប់ស្ករឥន្ទធនូតូចៗជុំវិញនិងមានស្លាកឈ្មោះពីលើ យ៉ាងសាមញ្ញបំផុត។

យ៉ាងណាមិញ មានមហាជនមួយចំនួន បានបញ្ចេញមតិសើច.ចំ.អ.ក.ឲ្យថា នំខេកមង្គលការ តែមើលទៅដូចនំខេករបស់កូនក្មេងប្រើប្រាស់សម្រាប់ពិធីខួបកំណើត និងដូចបន្ទុះភ្នំភ្លើងជាដើម។ ប៉ុន្ដែមួយចំនួនទៀត បានកោតសរសើរចំពោះការព្យាយាមធ្វើនំខេករបស់នាងនិងប្រាប់ថា នាងមានភាពស្រស់ស្អាត ដូច្នេះគួរតែឲ្យរូបសម្រស់ចែងចាំង មិនមែនឲ្យនំខេកចែងចាំងក្នុងពិធីមង្គលការទេ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...