កាលពីប៉ុន្មានខែមុន១១នាក់ ឥឡូវស្ត្រីអាយុ២៤ឆ្នាំរូបនេះ មានកូនចំនួន២២នាក់ហើយ - TrueID

កាលពីប៉ុន្មានខែមុន១១នាក់ ឥឡូវស្ត្រីអាយុ២៤ឆ្នាំរូបនេះ មានកូនចំនួន២២នាក់ហើយ

September 10, 2021

រុស្ស៊ី៖ ស្ត្រីម្នាក់អាយុ២៤ឆ្នាំ មកពីទីក្រុងមូស្គូប្រទេសរុស្ស៊ី បានបង្កឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សាជាថ្មីម្ដងទៀតដោយសារតែបច្ចុប្បន្ននេះ នាងមានកូនចំនួន២២នាក់ហើយ ដោយការជួលអ្នកដទៃឲ្យពរពោះជំនួស ទាំងដែលកាលពីខែកុម្ភៈឆ្នាំ២០២១នេះ នាងមានកូនត្រឹមតែ១១នាក់ប៉ុណ្ណោះ។

នាង Christina Ozturk បានសម្រាលកូនដំបូងដោយធម្មជាតិនៅពេលដែលនាងមានអាយុ១៧ឆ្នាំ កាលមិនទាន់ចែកផ្លូវជាអតីតស្វាមី។ ក្រោយមកនាងក៏បានជួបនឹងបុរសថ្មីម្នាក់ជាអ្នកមានទ្រព្យស្ដុកស្ដម្ភអាយុ៥៧ឆ្នាំដែលបច្ចុប្បន្នជាស្វាមីរបស់នាង ខណៈពេលទៅដើរលេងកម្សាន្ដនៅឯឆ្នេរសមុទ្រមួយកន្លែងក្នុងសហរដ្ឋអាមេរិក និងបានចាប់ដៃគ្នាជាប្ដីប្រពន្ធតាំងពីពេលនោះមក។

តួយ៉ាង នាងបានឲ្យដឹងថាចំពោះការចំណាយនៃការជួយអ្នកដទៃឲ្យពរពោះជំនួស សរុបទាំងប្រាក់ទាំងអស់មានចំនួនប្រមាណ១៩១,២០០ដុល្លារអាមេរិក ក្នុងរយៈពេលតិចជាង ១៨ខែមកនេះ។ ហើយក្នុងមួយសប្ដាហ៍នាងបានចំណាយប្រាក់អស់ចំនួនប្រមាណ៤,៨០០ដុល្លារអាមេរិក ដល់៥,៨០០ដុល្លារអាមេរិក ទៅលើរបស់ចាំបាច់សម្រាប់កូនៗ។ ចំណែកម៉ែដោះវិញក្នុងមួយសប្ដាហ៍ត្រូវចំណាយអស់ចំនួនប្រមាណ៤៨៥ដុល្លារអាមេរិកផងដែរ។

យ៉ាងណាមិញ បើទោះជាមានកូនចំនួន២២នាក់ហើយក៏ពិតមែនក៏នាងនិងស្វាមី មិនទាន់ចង់បញ្ឈប់ការយកបន្ដទៀតទេហើយនឹងមានគម្រោងសាងសង់ផ្ទះឲ្យកាន់តែធំទៀតផង៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...