ប៉ាគីស្ថាន៖ បងប្អូនស្រីពីរនាក់ ដែលរស់នៅក្នុងប្រទេសអេស៉្បាញ បានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសប៉ាគីស្ថានវិញជាមួយម្ដាយ ក្រោយពីសាច់ញាតិ បានបង្កើតរឿងមិនពិតដើម្បីបញ្ចុះបញ្ចូលឲ្យមកពីរបីថ្ងៃប៉ុណ្ណោះ ដែលបណ្ដាលឲ្យពួកនាងផុ.ត.ជីវិតយ៉ាងសង្វេគតែម្ដង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Aneesa Abbas អាយុ២៤ឆ្នាំ និងនាង AroojAbbas អាយុ២១ ត្រូវបានចា.ប់.ប.ង្ខំ.ឲ្យរៀបការជាមួយនឹងបងប្អូនជីដូនមួយរបស់ពួកនាងកាលពីជាងមួយឆ្នាំមុនប៉ុន្ដែមិនអាចទទួលបានទិដ្ឋាការសម្រាប់បុរសជាប្ដីទាំងពីរនាក់ ដើម្បីផ្លាស់ទីទៅប្រទេសអេស្ប៉ាញទេ។ហើយបងប្អូនស្រីទាំងពីរនាក់នេះ ពិតជាមិនសប្បាយចិត្ត និងចង់រៀបការម្ដងទៀតនៅប្រទេសអេស៉្បាញផងដែរ។
តួយ៉ាង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ នាងទាំងពីរនាក់ បានធ្វើដំណើរត្រឡប់ទៅកាន់ស្រុកGujrat ភាគឦសាននៃប្រទេសប៉ាគីស្ថានវិញ តែត្រូវបានស.ម្លា.ប់នាថ្ងៃបន្ទាប់ ដោយការច្រ.បា.ច់.ក និងបា.ញ់.ស.ម្លា.ប់ ក្រោយពីពួកនាងមិនព្រមចុះហត្ថលេខាលើឯកសារដើម្បីឲ្យប្ដីៗធ្វើចំណាកស្រុកទៅប្រទេសអេស៉្បាញ។ទន្ទឹមនឹងនេះ ម្ដាយរបស់ពួកនាង ក៏បានព្យាយាមជួយដែរ ប៉ុន្ដែត្រូវបានចា.ក់សោឲ្យនៅក្នុងបន្ទប់មួយផ្សេងទៀត។
យ៉ាងណាមិញ ចំពោះករណីបងប្អូនស្រីទាំងពីរនាក់នេះ ត្រូវបានចាត់ទុកថាជាករណីស.ម្លា.ប់ក្នុងនាម កិត្តិយស ព្រោះពួកនាងបានបដិសេធ មិនទទួលយកអ្វីដែលប្រាប់ឲ្យធ្វើដោយគ្រួសារឡើយ។នៅទីបំផុត មន្ត្រីប៉ូលិសបានចា.ប់.ខ្លួនបុរសជាពូ បុរសជាប្ដីទាំងពីរនាក់ បុរសជាសាច់ញាតិម្នាក់ និងបុរសពីរនាក់ទៀត ដែលជា.ប់ពាក់ព័ន្ធ ខណៈបានសារភាពរួចរាល់ហើយ និងរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
សូមទស្សនារូបភាពខាងក្រោម៖