ស្វាពីងពាង ចាស់បំផុតរបស់ពិភពលោក ឆ្លងថ្ងៃកំណើតមួយឆ្នាំទៀតហើយ - TrueID

ស្វាពីងពាង ចាស់បំផុតរបស់ពិភពលោក ឆ្លងថ្ងៃកំណើតមួយឆ្នាំទៀតហើយ

July 7, 2022

អាមេរិក៖ សត្វស្វាឈ្មោលមួយក្បាល ជាប្រភេទពូជស្វាពីងពាង បានឈានចូលអាយុ៦០ឆ្នាំ ដែលធ្វើឲ្យវាក្លាយជាស្វាពីងពាងចាស់បំផុតលើពិភពលោកខណៈកំពុងរស់នៅក្នុងសួនសត្វ Zoo Boise របស់ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។

ជាក់ស្ដែង ស្វាពីងពាងមួយក្បាលនេះ មានឈ្មោះថា Elvis និងមានភ្នែកពណ៌ខៀវយ៉ាងគួរឲ្យចាប់អារម្មណ៍ហើយវាបានរស់នៅក្នុងសួនសត្វតាំងពីឆ្នាំ១៩៧៣ម៉្លេះ។ ចំពោះថ្ងៃខែឆ្នាំកំណើតរបស់វាវិញខាងបុគ្គលិកសួនសត្វមិនប្រាកដឡើយ ដែលជារៀងរាល់ឆ្នាំ ក្នុងថ្ងៃទី០២ ខែកក្កដា គឺតែងតែប្រារតរព្ធពិធីខួបកំណើតឲ្យវាតែម្ដង។តួយ៉ាង វាក៏ជាស្វាដ៏កំហូចដែរ ដែលមិនចូលចិត្តបុគ្គលិកសួនសត្វជាបុរសៗឡើយ និងហាក់មានសកម្មភាពល្អជាមួយតែបុគ្គលិកស្រីៗប៉ុណ្ណោះ។

យ៉ាងណាមិញ ស្វាប្រភេទពូជពីងពាង ត្រូវបានរកឃើញក្នុងប្រទេសម៉ិកស៊ិក ប៉ាណាម៉ានិងអេក្វាឌ័រ ដែលចូលចិត្តរស់នៅលើដើមឈើខ្ពស់ៗ ហើយជាធម្មតា ពួកវារស់នៅមិនលើសពីអាយុ៤០ឆ្នាំទេ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...