ឡានក្មេងលេងកម្រ និងម៉ាកល្បី នឹងដាក់ដេញថ្លៃ ជាមួយតម្លៃអាចបានដល់ទៅខ្ទង់សែនដុល្លារ - TrueID

ឡានក្មេងលេងកម្រ និងម៉ាកល្បី នឹងដាក់ដេញថ្លៃ ជាមួយតម្លៃអាចបានដល់ទៅខ្ទង់សែនដុល្លារ

September 18, 2022

បរទេស៖ ការប្រមូលម្ដុំរថយន្ដក្មេងលេងជាច្រើនគ្រឿងប្រភេទម៉ាក Dinky Toys នឹងដាក់ដេញថ្លៃនៅថ្ងៃអង្គារទី២០ ខែកញ្ញា ឆ្នាំ២០២២នាសប្ដាហ៍ក្រោយខាងមុខនេះហើយ ខណៈតម្លៃត្រូវបានរំពឹងថា នឹងទទួលបានចំនួនដល់ទៅ២៥០,០០០ផោន (ប្រមាណ២៨៨,៤០០ដុល្លារអាមេរិក)។

ជាក់ស្ដែង លោក Ron van der Hoort ជាបុរសម្នាក់មកពីប្រទេសហូឡង់ប៉ុន្ដែគាត់បានស្រលាញ់របស់ និងរឿងរ៉ាវគ្រប់យ៉ាងរបស់ប្រទេសអង់គ្លេសជាខ្លាំង។ដូច្នេះគាត់បានចាប់ផ្ដើមការប្រមូលទិញរថយន្ដក្មេងលេងតាំងពីឆ្នាំ១៩៨៦ម៉្លេះដែលមកទល់ពេលនេះ គាត់មានរថយន្ដកម្រៗ ប្រមាណ១,៦០០គ្រឿងឯណោះ។

តួយ៉ាង រថយន្ដ Dinky Toys ដែលគាត់បានប្រមូលទិញ ត្រូវបានផលិតឡើងក្នុងឆ្នាំ១៩៣៣រហូតដល់ដើមឆ្នាំ១៩៧០។ រថយន្ដទាំងអស់ មានដូចជា រថយន្ដប្រណាំង រថយន្ដធ្វើដំណើរធម្មតារថយន្ដដឹកទំនិញ រថយន្ដក្រុង និងត្រាក់ទ័រជាដើម។ ហើយនាពេលបច្ចុប្បន្ននេះពិបាកនឹងរកទិញ និងបានឃើញណាស់ នៅលើទីផ្សារទូទៅ។

យ៉ាងណាមិញចំពោះការប្រមូលទិញរថយន្ដរបស់លោក Hoort មានរយៈពេលជាង៣៦ឆ្នាំមកហើយដែលជាហេតុធ្វើឲ្យគាត់គិតថា វាជាពេលមួយសម្រាប់គាត់ ក្នុងការលក់វាទាំងអស់ហើយគាត់ក៏សង្ឃឹមដែរថា អ្នកទិញនឹងមានសេចក្ដីសុខជាមួយរថយន្ដ ដូចគាត់កាលពីមុនផងដែរ៕

ប្រភព: Daily Mail / autoevolution

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...