បុគ្គលិកម្នាក់ ទ្រាំនឹងអតីតចៅហ្វាយរបស់ខ្លួនមិនបាន លេងមួយក្បាច់ ចៅហ្វាយគាំងហ្មង (មានវីដេអូ) - TrueID

បុគ្គលិកម្នាក់ ទ្រាំនឹងអតីតចៅហ្វាយរបស់ខ្លួនមិនបាន លេងមួយក្បាច់ ចៅហ្វាយគាំងហ្មង (មានវីដេអូ)

August 2, 2022

កាណាដា៖ បុរសម្នាក់អាយុ៥៩ឆ្នាំ (មិនបញ្ចេញឈ្មោះ) និងជាប្រត្តិបត្តិករជីកកកាយ ដែលត្រូវបានចៅហ្វាយ.ប.ណ្ដា.ញ.ចេញពីការងារ បាន.ស.ង.សឹ.ក ដោយការ.បំ.ផ្លា.ញ.គម្រោងផ្ទះប្រណីតក្បែរបឹងនៅក្នុងទីក្រុង Calgary របស់ប្រទេសកាណាដា។ នេះបើយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មានអន្ដរជាតិ NDTV​ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ម្សិលមិញ។

ជាក់ស្ដែង សកម្មភាពនៃការ.បំ.ផ្លា.ញ ត្រូវបានថតឡើង ដោយអ្នកឃើញហេតុការណ៍ផ្ទាល់ និងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គមតែម្ដង។ហើយប៉ូលិស បានចុះទៅដល់កន្លែងកើតហេតុផ្ទាល់ នាវេលាម៉ោង៩:០០នាទីយប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ខណៈ.ចា.ប់.ឃា.ត់.ខ្លួនបានបុរសបង្កហេតុផងដែរ។

យ៉ាងណាមិញ មិនមាននរណាម្នាក់.រ.ង.រ.បួ.ស.ឡើយ ហើយគម្រោងផ្ទះប្រណីតវិញ ត្រូវបានខូចខាតលើសពីមួយខ្នងឯណោះ និងត្រូវជួសជុលឡើងវិញអាចអស់ប្រាក់ខ្ទង់លានដុល្លារអាមេរិក។ ចំណែកបុរសបង្កហេតុ ត្រូវបានចោទប្រកាន់ពីអំពើទុច្ចរិតនិងពិន័យជាប្រាក់ចំនួន៣,៩០៦ដុល្លារអាមេរិក ហើយឥឡូវនេះ គ្រោងនឹងត្រូវបង្ហាញខ្លួនក្នុងតុលាការនៅពេលក្រោយទៀតផង៕

ប្រភព: NDTV / Odditycentral

រូបភាព: Google / unsplash

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
ទាក់ទងជាមួយ:
រូបភាពវីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...