ណាត់ជួបដៃគូលើកដំបូងផង ស្រាប់តែជាប់នៅផ្ទះជាមួយគ្នា ក្រោយពីទីក្រុងប្រកាសបិទ - TrueID

ណាត់ជួបដៃគូលើកដំបូងផង ស្រាប់តែជាប់នៅផ្ទះជាមួយគ្នា ក្រោយពីទីក្រុងប្រកាសបិទ

January 13, 2022

ចិន៖ នារីជនជាតិចិនម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍និងល្បីល្បាញជាខ្លាំងនៅលើបណ្ដាញសង្គមចិន ក្រោយពីរូបនាងផ្ទាល់បានចែករំលែករឿងរ៉ាវ និងវីដេអូឃ្លីបខ្លីមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដោយនាងបានជាប់គាំងនៅផ្ទះរបស់បុរសម្នាក់ដែលឪពុកម្ដាយបានរៀបចំការណាត់ជួបជាលើកដំបូងឲ្យ។

ជាក់ស្ដែងនាង វ៉ាង (Wang) មានអាយុច្រើនគួរសមល្មមនឹងមានដៃគូស្នេហាហើយតែមិនមាននរណាម្នាក់ធ្វើឲ្យនាងពេញចិត្តឡើយ រហូតដល់ឪពុកម្ដាយរបស់នាងបានរៀបចំការណាត់ជួបជាមួយនឹងបុរសប្លែកមុខចំនួន១០នាក់ឲ្យនាង ខណៈបុរសទី៥បានចង់បញ្ចេញនូវស្នាហាដៃធ្វើម្ហូប ដូច្នេះក៏បានអញ្ចើញនាងទៅផ្ទះរបស់ខ្លួនដើម្បីទទួលទានអាហារពេលល្ងាចដ៏រ៉ូមែនតិក។

តួយ៉ាងអំឡុងពេលកំពុងជួបមុខគ្នាជាលើកដំបូង ក៏ស្រាប់តែផ្នែកខ្លះនៃទីក្រុង Zhenzhou ភាគកណ្ដាលប្រទេសចិន ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការចាក់សោរភ្លាមៗក្រោយពីមានករណីជំងឺកូវីដ-១៩ថ្មីផ្ទុះឡើង ដែលបណ្ដាលឲ្យនាងវ៉ាង ចាកចេញពីផ្ទះរបស់បុរសជាដៃគូមិនរួច និងជាប់គាំងអស់រយៈបួនថ្ងៃឯណោះ។

យ៉ាងណាមិញការរស់នៅជាមួយគ្នាទាំងប៉ុន្មានថ្ងៃនេះ នាង វ៉ាង មិនបានបង្កើនភាពស្ធិទ្ធស្នាលជាមួយបុរសខាងលើឡើយដោយសារបុរសជាដៃគូណាត់ជួប មិនចេះនិយាយអីច្រើនទេ ដែលស្ងៀមស្ងាត់ដូចទៅនឹងម៉ាឡាកាំងអីចឹង និងតែងតែធ្វើកិច្ចការក្នុងផ្ទះរួមទាំងអង្គុយធ្វើការពីមុខកុំព្យូទ័រយួរដៃជានិច្ច។ ចំណែកជំនាញធ្វើម្ហូបវិញគឺឆ្ងាញ់គួរសមផងដែរ ហើយមកទល់ពេលនេះ នាងមិនទាន់បានរាយការណ៍បន្ថែមនៅឡើយទេថានាងអាចចាកចេញ ឬបន្ដជាប់គាំងទៀត៕

ប្រភព: Daily Mail / BBC

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...