សុនខមួយក្បាលនេះ ជួយឲ្យម្ចាស់ជួបបងប្អូនវិញ ក្រោយបែកគ្នាជាង២០ឆ្នាំ - TrueID

សុនខមួយក្បាលនេះ ជួយឲ្យម្ចាស់ជួបបងប្អូនវិញ ក្រោយបែកគ្នាជាង២០ឆ្នាំ

January 2, 2022

អង់គ្លេស៖បុរសវ័យចំណាស់ម្នាក់អាយុ៨០ឆ្នាំ បានជួបជុំគ្នាជាមួយបងប្អូនបង្កើតវិញក្រោយពីបែកបាក់គ្នាអស់រយៈពេលជាង២០ឆ្នាំ ដោយគ្មានដំណឹងពីគ្នាសោះឡើយបើទោះបីជាបងប្អូនរបស់គាត់ ព្យាយាមតាមស៊ើបយ៉ាងណាក៏ដោយ។

ជាក់ស្ដែង លោក Alfire Kitson បានចាកចេញពីបងប្អូនទាំងពីររបស់គាត់ទៅរស់នៅក្នុងទីក្រុងហ៉ាឡាហ្គា នៃប្រទេសអេស៉្បាញ ដោយមិនបានទុកនូវអាសយដ្ឋានឲ្យដឹងទេនិងសូម្បីតែលេខទូរសព្ទសម្រាប់ទាក់ទង។ ហើយលុះមកដល់កាលពី១៨ខែមុនគាត់ក៏បានវិលត្រលប់មកកាន់ប្រទេសអង់គ្លេសវិញ ដែលជាកន្លែងគាត់ធំលូតលាស់ឡើងដោយសារតែប្រពន្ធអាយុ៧៥ឆ្នាំរបស់គាត់ធ្លាក់ខ្លួនឈឺ។

តួយ៉ាង រូបគាត់ផ្ទាល់មានសុនខញីមួយក្បាល ដែលចេះ និងល្បីល្បាញជាខ្លាំងប្រចាំតំបន់ អ្នកណាក៏ស្គាល់ ព្រោះតែសុនខរបស់គាត់តែងតែដើរសម្អាតទីសាធារណៈ ដោយពាំសំរាមដាក់ចូលទៅក្នុងធុងសំរាមជានិច្ច។ ហើយមុនពេលថ្ងៃទី២៥ខែធ្នូ ជាថ្ងៃណូអែលឈានចូលមកដល់ ប្អូនថ្លៃប្រុសរបស់គាត់ បានធ្វើដំណើរឆ្លងកាត់ផ្លូវនិងចាប់អារម្មណ៍ឃើញសុនខកំពុងសម្អាតផ្លូវ និងប្រទះឃើញគាត់ ខណៈភិនភាគប្រហែលៗ។ ក្រោយមក បងប្អូនរបស់គាត់ បានសាកសួរពលរដ្ឋរស់នៅម្ដុំៗនោះ ទើបទីបំផុតក៏អាចរកផ្ទះឃើញ និងជួបគ្នាតែម្ដង។

យ៉ាងណាមិញគាត់ព្រមទាំងបងប្អូនបានជួបជុំគ្នាវិញ ដែលពោរពេញដោយសេចក្ដីរំភើប លាយឡំនឹងទឹកភ្នែកហើយគ្រោងនឹងណាត់ជួបជុំគ្នាម្ដងទៀត នាថ្ងៃខាងមុននេះផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...