ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់បានរៀបការជាមួយនឹងពពែញីមួយក្បាល ដែលពិធីប្រារព្ធធ្វើឡើងតាមប្រពៃណីរបស់ជនជាតិជ្វា។
ជាក់ស្ដែង បុរសដ៏ចម្លែករូបនេះមានឈ្មោះថា Saiful Arif និងអាយុ៤៤ឆ្នាំ ហើយក្នុងថ្ងៃរៀបការពពែញីដែលជាកូនក្រមុំរបស់គាត់ ត្រូវបានតុបតែងខ្លួនប្រាណ ដោយពាក់នូវគ្រឿងលម្អ ខណៈគាត់បានបញ្ជាក់ថាថ្លៃបណ្ដាការអស់ត្រឹមតែ២២,០០០រ៉ូពីប៉ុណ្ណោះ (ប្រមាណ១.៥១ដុល្លារអាមេរិក)។
តួយ៉ាងពិធីរៀបការ ហាក់ដូចជាត្រូវបានប្រារព្ធធ្វើឡើង នៅគេហដ្ឋានរបស់អ្នកនយោបាយក្នុងស្រុកនិងមានអ្នកចូលរួមយ៉ាងច្រើនកុះករផងដែរ។ ហើយក្រោយពីទទួលបានការចាប់អារម្មណ៍ និងការរិះគន់ជាខ្លាំងនៅលើបណ្ដាញសង្គមរួចមកលោក Saiful Arif បានចេញមុខធ្វើការសុំទោស និងនិយាយថាវាគ្រាន់ជាសកម្មភាពមួយ ដែលផលិតឡើងក្នុងគោលបំណងចង់ឲ្យមានការចម្រូងចម្រាស់ និងរីករាលដាលល្បីល្បាញប៉ុណ្ណោះ។បន្ថែមពីនេះទៀត គាត់មិនមានចេតនា ធ្វើឲ្យនារណាម្នាក់អាក់អន់ស្រពន់ចិត្តជាមួយការបង្កើតវីដេអូនេះទេនិងធ្វើឡើងសម្រាប់ការទស្សនាកម្សាន្តផងដែរ៕
ប្រភព: Worldofbuzz
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖