បង់ក្លាដែស៖ បុរសជនជាតិបង់ក្លាដែសម្នាក់ឈ្មោះថា Abdul Kuddus Munsi អាយុ៨២ឆ្នាំដែលទីបំផុតគាត់បានជួបជុំជាមួយម្ដាយអាយុជិត១០០ឆ្នាំរបស់គាត់វិញហើយកាលពីថ្មីៗនេះក្រោយពីបែកគ្នាអស់រយៈពេលជាង៧០ឆ្នាំ។
តាមប្រភពនៃអត្ថបទដើមបានឲ្យដឹងថាបុរសជាកូនប្រុសបានកើតនៅឆ្នាំ១៩៣៩ ហើយលុះពេលគាត់មានអាយុ១០ឆ្នាំ គាត់ត្រូវបានបញ្ជូនឲ្យទៅរស់នៅជាមួយពូរបស់គាត់តែមិនយូរប៉ុន្មានគាត់ក៏រត់គេច និងបានបាត់បង់ទំនាក់ទំនងជាមួយគ្រួសារផ្ទាល់តែម្ដង។បន្ទាប់មក គាត់ត្រូវបានស្ត្រីចំនួនពីរនាក់ទទួលយកទៅចិញ្ចឹមរហូតមកទល់ខែមេសាឆ្នាំ២០២១នេះ មានបុរសជំនួញម្នាក់ បានជួយបង្ហោះវីដេអូដើម្បីស្វែងរកគ្រួសារឲ្យគាត់នៅលើបណ្ដាញសង្គមដោយគាត់បានចងចាំនូវឈ្មោះឪពុកម្ដាយ និងភូមិដែលធ្លាប់រស់នៅផងដែរ។
តួយ៉ាងសាច់ញាតិរបស់គាត់នៅក្នុងភូមិបានឃើញពីការបង្ហោះនេះនិងបានទាក់ទងទៅកាន់គាត់ផ្ទាល់ ដោយប្រាប់ថាម្ដាយរបស់គាត់នៅរស់រានមានជីវិតដែលធ្វើឲ្យគាត់មានអារម្មណ៍សប្បាយរីករាយជាខ្លាំង និងធ្វើដំណើរចម្ងាយប្រមាណ៣៥០គីឡូម៉ែត្រដើម្បីបញ្ចប់ការឃ្លាតឆ្ងាយជាមួយម្ដាយ។
យ៉ាងណាមិញ នៅពេលបានជួបគ្នាវិញម្ដាយរបស់គាត់ក៏បានបញ្ជាក់ដែរថា គាត់ពិតជាកូនប្រុសដែលបានឃ្លាតឆ្ងាយតាំងពីក្មេងវ័យពិតប្រាកដមែនដោយសារតែចំណាំស្នាមនៅលើដៃ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖