កំពុងតែល្បីសត្វបក្សីមួយក្បាល មានសមត្ថភាពអាចធ្វើត្រាប់តាមសំឡេងកូនក្មេងយំ គួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ) - TrueID

កំពុងតែល្បីសត្វបក្សីមួយក្បាល មានសមត្ថភាពអាចធ្វើត្រាប់តាមសំឡេងកូនក្មេងយំ គួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ)

September 5, 2021

អូស្ត្រាលី៖ បក្សី lyrebird មួយក្បាលដែលមានឈ្មោះថា Echo អាចរៀនឆាប់ចេះចាប់បាននូវសំឡេងចម្លែកៗ នៅពេលសួនសត្វស្ថិតនៅក្នុងការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ ហើយវាក៏អាចបញ្ចេញសំឡេងធ្វើត្រាប់តាមកូនក្មេងយំផងដែរ។ អ្នកថែរក្សានៅសួនសត្វ Taronga ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គមដោយបង្ហាញសត្វបក្សីឈ្មោលមួយក្បាលឈ្មោះ Echo អាយុ៧ឆ្នាំ បានកំពុងបញ្ចេញសំឡេង។

លោក Leanne Golebiowsk អ្នកគ្រប់គ្រងផ្នែកសត្វស្លាបនៅសួនសត្វ Taronga បានប្រាប់កាសែត The Guardian ថា Echoបានចាប់ផ្ដើមចម្រាញ់យកសំឡេង តាំងពីមួយឆ្នាំមុន។ លោកបានសន្មត់ថាវាបានរៀនពីភ្ញៀវ។ លោក Golebiowsk បានប្រាប់ The Guardian ទៀតថា Echoអាចរៀនបញ្ចេញសំឡេងពីរបែបទៀត ដោយទីមួយជាសំឡេងស្វាន និងមួយទៀតជាសំឡេងរោទិ៍អគ្គិភ័យ។

សត្វបក្សីឈ្មោលប្រភេទនេះដែលមានរោមកន្ទុយវែងគួរឲ្យភ្ញាក់ផ្អើលមានសមត្ថភាពអាចធ្វើត្រាប់សំឡេង រាប់ចាប់តាំងពីសំឡេងរោទ៍រថយន្តរហូតដល់សំឡេងកាំភ្លើងជ័ររបស់ក្មេងៗ។ ចំណែកសំឡេងស្វែងរកគូមានភាពចម្រុះកាន់តែច្រើន ដែលពួកវាទំនងជាចង់ចែចង់មីញី៕

ប្រភព: Yahoo! News

ទាក់ទងជាមួយ:
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...