ជប៉ុន៖ ក្រុមហ៊ុន Kokenawa Inc.ជាក្រុមហ៊ុនចាប់ផ្តើមដំបូងនិងមានមូលដ្ឋាននៅទីក្រុង Nagoya ក្នុងប្រទេសជប៉ុន បានផលិត Pocketoilet ដែលជាបង្គន់ចល័តតូចបំផុតរបស់ពិភពលោកនិងជាឧបករណ៍សង្គ្រោះជីវិតពិត នៅពេលធម្មជាតិនៃមនុស្សប្រកាសអាសន្ន។
ជាក់ស្ដែង បង្គន់ចល័ត ត្រូវបានបង្កើតឡើងឲ្យចេញជាកញ្ចប់មានប្រវែង៧សង់ទីម៉ែត្រ រួមទាំងទទឹង៦.៥សង់ទីម៉ែត្រដែលងាយស្រួលបំផុតសម្រាប់ដាក់តាមខ្លួន រាល់ពេលអ្នកប្រើប្រាស់ដើរកម្សាន្តតាមព្រៃភ្នំ ឬទីតាំងដាច់ស្រយាលផ្សេងៗជាដើម។
តួយ៉ាង លោក YoshinoriKokenawa អាយុ៣០ឆ្នាំ ជាស្ថាបនិករបស់ក្រុមហ៊ុនផ្ទាល់ បានង្កើតគំនិតសម្រាប់បង្គន់ចល័តកញ្ចប់នេះតាំងពីឆ្នាំ២០១៩ម៉្លេះ ខណៈគាត់បានចូលរួមស្ម័គ្រចិត្តជួយសង្គ្រោះទីក្រុង Nagano ដែលត្រូវបាន.បំ.ផ្លិ.ច.បំ.ផ្លា.ញ.ដោយព្យុះទីហ្វុង Hagibis។ ហើយរឿងដំបូងដែលគាត់បានកត់សម្គាល់គឺ ជួរដ៏វែងនៃមនុស្សរង់ចាំនៅមុខបង្គន់ចល័តធម្មតាតែម្ដង។លុះមកដល់ឆ្នាំ២០២០ ក្រុមហ៊ុនរបស់គាត់ បានដាក់ដំណើរការបង្គន់ចល័តកញ្ចប់ ដែលជាថង់មួយធ្វើពីសរសៃពិសេសប្រើប្រាស់បានយូរ និងកញ្ចប់នៃសារធាតុ coagulant។
បន្ថែមពីនេះ វាអាចដាក់ជាប់នឹងកៅអីតូចៗ និងធុងសំរាម ហើយការធ្វើតេស្តដោយក្រុមហ៊ុនបានរកឃើញថាស្ទើរតែគ្មានក្លិនចេញពីថង់ណាមួយ នៅពេលទុកចោលក្នុងផ្ទះ ឬចងថង់.លា.ម.ក.ទុកចោលរយៈពេលមួយសប្តាហ៍។
យ៉ាងណាមិញ ចាប់តាំងពីដាក់លក់នៅលើទីផ្សារ មកទល់សព្វថ្ងៃនេះ ខាងក្រុមហ៊ុនលក់បានប្រហែល៥០,០០០កញ្ចប់និងបានបរិច្ចាគចំនួន៦,០០០ទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ៕
ប្រភព: Odditycentral
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖