ដូចទីក្រុងលើ.សមុទ្រ! កប៉ាល់ទេសចរណ៍ធំបំផុត លើពិភពលោក នឹងចេញដំណើរដំបូងចុងសប្ដាហ៍នេះ - TrueID

ដូចទីក្រុងលើ.សមុទ្រ! កប៉ាល់ទេសចរណ៍ធំបំផុត លើពិភពលោក នឹងចេញដំណើរដំបូងចុងសប្ដាហ៍នេះ

May 8, 2022

បរទេស៖ កប៉ាល់ទេសចរណ៍ Royal Caribbean Behemoth ដ៏ធំបំផុតរបស់ពិភពលោកនឹងធ្វើដំណើរដំបូងបង្អស់ នាចុងសប្ដាហ៍នេះ ខណៈអាចផ្ទុកមនុស្សបានចំនួន៦,៩៨៨នាក់ និងបុគ្គលិកចំនួន២,៣០០នាក់។

ជាក់ស្ដែង កប៉ាល់នេះ មានតម្លៃពាន់លានផោន (ប្រមាណ១.២ពាន់លានដុល្លារអាមេរិក)និងត្រូវបានចំណាយអស់រយៈពេល៣ឆ្នាំ ក្នុងការសាងសង់ឡើង នៅប្រទេសបារាំង។ ហើយនៅលើកប៉ាល់ផ្ទាល់មានបំពាក់នូវភ្លើងពណ៌ស្រស់បំព្រងតាមទីកន្លែងនីមួយៗ ដែលមើលទៅដូចនឹងទីក្រុងមួយអីចឹង។

តួយ៉ាង វាមានសួនទឹកកម្សាន្ត ភោជនីយដ្ឋាន ជិះស្គី កន្លែងស្ទីម សូណា បារ៍ ហាងកាហ្វេកន្លែងលេងរលកសប្បនិម្មិត និងកន្លែងកម្សាន្តផ្សេងៗជាច្រើនទៀត។ យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសគឺបន្ទប់ UltimateFamily Suite ដែលធ្វើឡើងសម្រាប់ក្រុមគ្រួសារទាំងមូល និងអាចស្នាក់នៅដល់ទៅមនុស្ស១០នាក់ឯណោះដោយរួមបញ្ចូលបន្ទប់មើលកុន ខារ៉ាអូខេ ស្លាយជិះលេង និងតុវាយកូនបាល់ជាដើម នៃតម្លៃជួលមួយសប្ដាហ៍ប្រមាណ៤៨,០០០ផោន (ប្រមាណ៥៩,២២៩ដុល្លារអាមេរិក)៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...