អ៊ីតាលី៖ អស់រយៈពេលជាង៤៧ឆ្នាំមកហើយមានរថយន្ដមួយគ្រឿងម៉ាក LanciaFulvia ស៊េរីឆ្នាំ១៩៦២ បានចតចោលនៅលើចិញ្ចើមផ្លូវក្នុងទីក្រុង Conegliano ដែលបង្កឲ្យមានការងើយឆ្ងល់និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ។ ហើយវាក៏បានក្លាយទៅជាកន្លែងមួយដែលទាក់ទាញភ្ញៀវទេសចរឲ្យទៅទស្សនាកម្សាន្តផងដែរ។
យោងតាមតាមសម្ដីរបស់លោក Angelo Fregolent បច្ចុប្បន្នមានអាយុ៩៤ឆ្នាំបានឲ្យដឹងថា គាត់បានចតរថយន្ដតាំងពីឆ្នាំ១៩៧៤ម៉្លេះ ខណៈគាត់ព្រមទាំងភរិយាបានបើកនូវតូបលក់កាសែតក្រោមផ្ទះ។ នៅពេលអាជីវកម្មកំពុងដំណើរការ រូបគាត់ផ្ទាល់ពិតជាមានអារម្មណ៍សប្បាយចិត្តជាខ្លាំងដោយបានឃើញរថយន្ដចតនៅចំពីមុខតូបកាសែត ប៉ុន្ដែលុះដល់ពេលគាត់និងភរិយាចូលនិវត្តន៍ក៏ចតរថយន្ដចោលនៅកន្លែងដដែលតែម្ដង។
យ៉ាងណាមិញ មន្ត្រីក្នុងតំបន់បានផ្លាស់ទីរថយន្ដទៅកាន់កន្លែងដាក់តាំងបង្ហាញរថយន្ដបុរាណរាប់សិបគ្រឿងផ្សេងទៀតកាលពីថ្ងៃទី២០ ខែតុលាកន្លងទៅថ្មីនេះ តែក្រោយពីវាជួសជុលឲ្យស្អាតឡើងវិញគេនឹងយកវាត្រលប់ទៅកាន់កន្លែងដើមផងដែរ៕
ប្រភព: Mirror
សូមទស្សនារូបភាពខាងក្រោម៖