អាមេរិក៖ លោកតាម្នាក់អាយុ១០០ឆ្នាំ និងមកពីរដ្ឋ Pennsylvania នៃសហរដ្ឋអាមេរិកបានទម្លាយប្រាប់ពីទម្លាប់របស់គាត់ប្រចាំថ្ងៃ ដែលជួយធ្វើឲ្យគាត់មានសុខភាពល្អនិងរាងកាយមាំមួនខុសពីមនុស្សចាស់ដទៃទៀត។
ជាក់ស្ដែង លោកតា Les Savino បានហាត់ប្រាណចំនួន៥ថ្ងៃក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃសុក្រខណៈគាត់ជាអ្នកបើករថយន្ដទៅក្លិបហាត់ប្រាណដោយខ្លួនឯង។ ហើយក្នុងមួយថ្ងៃគាត់បានចំណាយពេលចំនួន៣ម៉ោងទៅលើការហាត់ប្រាណ ដោយគិតចាប់ពីម៉ោង៧:៣០នាទីព្រឹករហូតដល់១០:៣០នាទីព្រឹកផងដែរ។
ចំពោះទម្លាប់ជាប្រចាំនេះដែរលោកតាបានធ្វើវាចាប់តាំងពីឆ្នាំ១៩៨៣ម៉្លេះ។ ហើយសព្វថ្ងៃនេះគាត់មិនដែលមានអារម្មណ៍ថាគាត់មានអាយុច្រើនទេនិងហាក់បីដូចជាគាត់កំពុងរស់នៅក្នុងអាយុ៣០ឆ្នាំអីចឹង។ ចំណែកចំណីអាហារវិញ គាត់តែងតែទទួលទាននូវបន្លែសាច់បន្ដិចបន្ដួច និងអាហារសមុទ្រជាដើម។
បន្ថែមពីនេះទៀត លោកតាចូលចិត្តទទួលទាននំ Cookie និងសូកូឡារាវបន្ដិចបន្ដួចប៉ុណ្ណោះក្រោយពីអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ យ៉ាងណាមិញ គាត់ក៏បាននិយាយដែរថាការហាត់ប្រាណគឺល្អជាងការលេបថ្នាំ ដោយមនុស្សជាច្រើនបានរស់នៅពឹងផ្អែកលើថ្នាំប៉ុន្ដែសម្រាប់គាត់មិនទាំងស្រុងទេ។ ហើយគាត់បានលេបថ្នាំសម្រាប់.ជំ.ងឺ.លើសសម្ពាធ.ឈា.ម.ប៉ុណ្ណោះ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖